បុរសម្នាក់ចេញពីផ្ទះ៩ថ្ងៃក៏ពលរដ្ឋប្រទះឃើញដេកស្លាប់ស្អុយរលួយទៅហើយ

0
316

 

ខេត្តរតនគិរី÷ បុរសម្នាក់បានចាកចេញបាត់ពីផ្ទះរយះពេល៩ថ្ងៃ សាច់ញាតិដើររកគ្រប់ទីកន្លែង ប៉ុន្តែរកមិនឃើញសោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងព្រៃហើមស្អុយរលួយមើលមិនយល់។

បង្កការភ្ញាក់ផ្អើលនេះបានកើតឡើង នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៩និង៣០នាទី
នៅចំណុចភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ភ្លាម កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យទៅលើដងខ្លួនសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់នោះឡើយ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា យោងទៅតាមការបំភ្លឺរបស់គ្រួសារជនរងគ្រោះថា ជនរងគ្រោះបានដើរបាត់ពីផ្ទះកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះជាមនុស្សគរ ហើយមានសតិមិនគ្រប់ តែងតែដើរចេញពីផ្ទះមកវត្តភូមិថ្មី ដោយសារជនរងគ្រោះមានកូនបួសជាព្រះសង្ឃ។

ហើយសពមានសភាពស្អុយរលួយ ស្លាប់នៅបាតជ្រោះចាប់តាំងពីថ្ងៃបាត់ខ្លួនរហូតដល់ប្រទះឃើញសពមានរយះពេល៩ថ្ងៃមកហើយនោះ។

សមត្ថកិច្ចបានសន្និដ្ឋានថាផ្អែកតាមការពិនិត្យសពជនរងគ្រោះខាងលើនេះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន មិនមែនជារឿងឃាតកម្មនោះទេ។

បច្ចុប្បន្នសពត្រូវបានក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រពិនិត្យរួច និងបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ាល់ រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here