បុរសម្នាក់ឆក់កាបូបលុយប្រជាពលរដ្ឋគេចខ្លួនមិនរួចជាប់ខ្នោះប៉ូលិស

0
332

ខេត្តរតនគិរី÷ កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបលុយរបស់ប្រជាពលរដ្ឋកំពុងធ្វើដំណើរនៅលើដងផ្លូវលំមួយកន្លែង។

ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅ វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២២
ត្រង់ចំណុចផ្លូវខាងក្រោយវិទ្យាល័យហ៊ុន សែន ភូមិ ថ្មី ស្ថិត នៅក្នុង ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុង បានលុង។

សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍តាមទូរសព្ទថាមានចោរឆក់កាបូបលុយ ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានចុះមកស្រាវជ្រាវនិងឈានរកមុខសញ្ញាឃើញ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ដង់ កន្តាន់ (ហៅ ក្តាន់) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិធួយ ឃុំ ចាអ៊ុង ស្រុកអូរជុំ ខេត្ត រតនគិរី មុខរបរធ្វើ ចម្ការ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផល វិជ្ជមាន(+) ។

បច្ចុប្បន្នជនសង្ស័យ ត្រូវ បាន ឃាត់ ខ្លួន បណ្តោះអាសន្ន នៅ អធិការ អធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បី បំពេញ សំណុំរឿង បញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធី៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here