សមត្ថកិច្ចស្រុកកូនមុំមិនមានវិធានការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានខ្លួន ផ្ទុយនិងការផ្ដាច់ញ្ញាចិត្តឡើងកាន់តំណែង

0
154

ខេត្តរតនគិរី÷ ក្នុងចំណោមក្រុង,ស្រុកទាំង៩របស់ខេត្តរតនគិរី គេសង្កេតឃើញស្រុកកូនមុំ កំពុងលេចធ្លោ នូវបទល្មើសជាច្រើនករណី គួរឲ្យកត់សម្គាល់គិតពី ឆ្នាំ២០២១ មកទល់និងឆ្នាំ២០២២នេះ ធ្វើឲ្យមានការព្រួយបារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងស្រុកមួយនេះ ហើយបទល្មើសទាំងនោះរួមមាន÷

ទី១.ការកាប់បំផ្លិចបំផ្លាញរុករានទន្ទ្រានព្រៃឈើដើម្បីយកដីរបស់រដ្ឋមកកាន់កាប់ដោយពុំស្របច្បាប់។ ដីព្រៃទាំងនោះរួមមាន៖ ព្រៃដែនជម្រកសត្វ ព្រៃសហគមន៍ និងយកដីកំពូលភ្នំជាច្រើនធ្វើជាកម្មសិទ្ធិ។ល។
ទី២.ការកាប់បំផ្លិចបំផ្លាញព្រៃឈើស្រស់ៗពុំទាន់គ្រប់អាយុ ត្រូវគេដឹងថា សឹងតែមួយភូមិ ជាក់ស្តែង (ស្ថិតនៅភូមិ២ ឃុំត្រពាំងច្រេស)ដែលផ្ទះនិមួយៗមានឡចាប់ពីរទៅបីឡឯណោះ សឹងគ្រប់ផ្ទះតែម្តងផលិតឡដុតធ្យូង ហើយនាំគ្នាចេញទៅកាប់យកឈើ ដឹកជញ្ជូនយកមកចូលឡដើម្បីដុតយកធ្យូងលក់ធ្វើអាជីវកម្មយ៉ាងរំភើយនិងដោយ អនាធិបតេយ្យបំផុត។
ទី៣.បទល្មើសកាប់យកឈើអូសដឹកជញ្ជូនទាំងរថយន្ត ម៉ាក យីឌុប និងវេអង ចេញពីសំបុកភូមិថ្មី ឃុំសេរីមង្គល ទៅផ្គត់ផ្គង់នៅក្រៅតំបន់។
ទី៤.បទល្មើសជីកកកាយរុករករ៉ែត្បូង ក្បែរបង្គោលភ្លេឺងវារីអគ្គីសនីសេសាន្តក្រោមពីរ។
ទី៥.បទល្មើសបង្កើតឲ្យមានល្បែងសុីសងគ្រប់ប្រភេទ ជាពិសេសនៅតាមព្រៃចំការស្វាយចន្ទី ដោយបំលាស់ទីតាំងពីកន្លែងមួយទៅកន្លែងមួយ ដើម្បី ប្រមូលផ្តុំគ្នាភ្នាល់បញ្ចាល់មាន់មិនញញើតច្បាប់សុវត្ថិភាពភូមិឃុំ និងជម្ងឺបំម្លែងថ្មីនោះឡើយ។

ជាក់ស្តែងនៅរសៀលថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០២២ អ្នកញៀនល្បែងប្រុស,ស្រីមួយក្រុមបានពពាក់ពពូនគ្នានៅក្នុងចំការស្វាយមួយកន្លែង ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ខណះនោះពួកគេក៏បែកហ្វូង សម្រុកចេញមកក្រៅវិញ ពេលដឹងថាក្រុមអ្នកសារព័ត៌មានចូលទៅផ្តិតយករូបភាព។

គួររម្លឹកថា បញ្ហាល្បែងសុីសងនេះ
កន្លងមក ក៏មានអំពើហិង្សាក្នុងក្រុមគ្រួសារចាក់សាំងដុតកំទេចផ្ទះខ្លួនឯងចោល ដែលមានទំហំ ៨ម៉ែត្រគុណ ១២ម៉ែត្រ ថ្មក្រោមឈើលើ ឆេះសន្ធោសន្ធៅ ហ្មត់ កាលពីយប់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១កន្លងទៅ វេលាម៉ោង៦និង៣០នាទី បង្កការភ្ញាក់ផ្អើលពេញអ្នកស្រុកកូនមុំ ដែលប្រភពឲ្យដឹងថា ផ្តើមចេញពីប្តីប្រពន្ឋឈ្លោះប្រកែកគ្នាដោយសារតែល្បែងសុីសងនេះអែង។

កក្តាទាំងអស់នេះហើយវាផ្តើមចេញពីប្រព័ន្ធនៃការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ពីមន្ត្រីជាសមត្ថកិច្ចក្នុងមូលដ្ឋាននៅមានកំរិត ហើយទន់ខ្សោយ ផ្ទុយពីឆន្ទះនៃការប្តេជ្ញាចិត្តក្នុងថ្ងៃឡើងកាន់តំណែង។
បណ្តែតបណ្តោយពុំមានការទប់ស្កាត់ឬបង្ក្រាបឲ្យ ស្របទៅតាមគោលនយោបាយភូមិ,ឃុំមានសុវត្ថិភាពមិនខុសពាក្យចាស់លោកពោលថា(បើយល់ញាតិឃ្លាតច្បាប់) ជាវិបត្តិធ្ងន់ធ្ងរដល់សុវត្ថិភាពសង្គមជាតិជាពុំខាន៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here