ដែនជម្រកសត្វព្រៃកែវសីមាចុះអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ

0
404

ខេត្តមណ្ឌលគិរី៖ ដើម្បីកាត់បន្ថយការកាប់បំផ្លាញធនធានធម្មជាតិ មន្ត្រីដែនជម្រកការពារសត្វព្រៃកែវសីមា បានចុះអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីតំបន់ការពារ ធម្មជាតិ និងគោលការណ៍ណែនាំផ្សេងៗ នៅសាលាឃុំស្រែឈូក ស្រុកកែវសីមា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ហាន សាខន នាយកដែនជម្រកការពារសត្វព្រៃកែវសីមាបានឲ្យដឹងថា កម្លាំងចម្រុះចុះបង្កា និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ភូមិសាស្ត្រឃុំស្រែឈូក ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រក សត្វព្រៃកែវសីមា បានស្នើសុំលោកមេឃុំស្រែឈូក ដើម្បីបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីតំបន់ ការពារធម្មជាតិ និងគោលការណ៍ណែនាំផ្សេងៗ លើវិធានការណ៍ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ក្នុងអង្គប្រជុំផ្សព្វផ្សាយបានវាយតម្លៃខ្ពស់ លើស្ថានភាពទូទៅ ជាពិសេសកិច្ចសហការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រឃុំស្រែឈូក ក្នុងដែនជម្រកសត្វព្រៃកែវសីមា ការអនុវត្តគម្រោងរ៉េដបូក។ការជម្រុញដំណើរការរៀបចំសហគមន៍ តំបន់់ការពារធម្មជាតិ និងបានសំណូមពរដល់លោក មេឃុំ, លោកនាយប៉ុស្តិ៍រដ្ឋបាល,លោកមេភូមិទាំង០៤ភូមិនៃឃុំស្រែឈូក ជួយផ្សព្វផ្សាយបន្តរដល់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ជៀសវាងការចាញ់បោក ជនឈ្លៀតឪកាសនិយម ដែលបានផ្ដល់ថវិកាក្នុងការគាំទ្រ ឲ្យមានការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ការចូលព្រៃកាប់ឈើ អាជ្រៀក ដឹកជញ្ជូនដោយខុសច្បាប់ ការរុករានទន្រ្ទានដីព្រៃ ការបរបាញ់ និងការដាក់អន្ទាក់សត្វ ជាដើម នៅពេលដែលមន្ត្រីជំនាញអនុវត្តច្បាប់ នឹងត្រូវប្រឈមមុខ ការបាត់បង់ទ្រព្យសម្បត្តិ ខាតពេលវេលាដើម្បីប្រកបរបចឹញ្ចឹមគ្រួសារ និងត្រូវប្រឈមមុខដាក់ពន្ធនាគារជាដើម៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here