បើបំណាច់នឹងលូកហើយ លូកអោយកប់ក្លៀក!

0
292

លោកប្រធានាធិបតីអាមេរិកបាយដិនអាចអោយលោកប្រធានាធិបតីរុស្សីពូទីនអាចចូលពិនិត្យមើលមូល ដ្ឋានណាតូនៅរូម៉ានីនិងប៉ូទ្បូញដើម្បីពិនិត្យបញ្ជាក់ថាគ្មានមីសុីលតូម៉ាហកទេដើម្បីបន្ធូរភាពតានតឹង។
លោកបាយដិនអនុញ្ញាតអោយរុស្សីចូលទៅកាន់មូលដ្ឋានណាតូដើម្បីអាចអោយរុស្សីពិនិត្យបញ្ជាក់ថាពុំមានមីសុីល Tomahawk នៅប្រ ទេសរូម៉ានីនិងប៉ូទ្បូញទេ។
សំណើរបស់លោកបាយដិនគឺទាល់ តែមានបដិការ(អោយទៅអោយមក) ដូចគ្នាពីរុស្សី។
សំណើនេះធ្វើទ្បើងក្នុងពេលដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកត្រៀម ខ្លួនធ្វើដំណើរទៅអឺរ៉ុបដើម្បីចូលរួមប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិរបស់ណាតូនាចុងខែ នេះ និងសភាព ការណ៍កំពុងតានតឹងនៅរុស្សីនិងអ៊ុយក្រែន។
លោកប្រធានាធិបតីពូទីនបានធ្វើអត្ថាធិប្បាយសាធារណ:ជាលើក ដំបូងអំពីវិបត្តិអ៊ុយក្រែនតាំងពីខែធ្នូមក កាលពីថ្ងៃអង្គារនេះ។


លោកពូទីនបាននិយាយថាអាមេរិកនិងណាតូបានធ្វើមិនដឹងមិនឮចំ ពោះ ការព្រួយបារម្ភកំរឹតខ្ពស់របស់រុស្សីក្នុងការឆ្លើយឆ្លងលិខិតគ្នាពេលថ្មីៗនេះ។
លោកពូទីនបាននិយាយក្នុងសន្និ សីទ កាសែតជាមួយលោក នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ថាគឺអាមេរិកទេដែលបានមក ដល់ផ្ទះយើងហើយនាំទាំងមីសុីល ផងមក ដល់មាត់ទ្វារផ្ទះយើង។
អ្នកចង់បានការធានាពីខ្ញុំ គឺអ្នកឯងទេដែលត្រូវផ្តល់ការធានាអោយខ្ញុំហើយភ្លាមៗឥលូវនេះ។
លោក Orbanបានវាយបកទៅកាន់សម្ពន្ធមិត្តណាតូវិញកាលពីថ្ងៃអង្គារថា:ទណ្ឌកម្មដែលស្នើរទ្បើងប្រឆាំងនិងរុស្សីបើសិនជាមានការវាយ ប្រ ហារលើអ៊ុយក្រែនមែននោះនឹងទ ទួលបរាជ័យ។ គាត់ក៏បានអះអាងដែរថាសំណើររបស់ក្រឹមទ្បាំងផ្នែកសន្តិសុខគឺសមហេតុ សមផល។ បើសិន ជា លោក Orban វ៉េតូប្រឆាំងសកម្មភាព ណតូ ចំពោះរុស្សី លោកបាយដិនអាចនឹងត្រូវទៅតែ ម្នាក់ឯងបើសិនជាគាត់ចង់ដាក់ទ័ពអាមេរិកនៅអឺរ៉ុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here