ដែនជម្រកសត្វព្រៃកែវសីមាបង្ក្រាបរថយន្តកែច្នៃមួយគ្រឿងរឹបអូសបានឈើច្រើនកំណើត

0
283

ខេត្តមណ្ឌលគិរី÷ រថយន្តកែច្នៃ១គ្រឿងព្រមទាំងគំនរឈើជាច្រើនកំណាត់ ត្រូវបានក្រុមការងារចុះបង្ការ និងបង្រ្កាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រក សត្វព្រៃកែវសីមា បង្ក្រាបបាននៅថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២២ហើយវត្ថុតាងបទល្មើសទាំងអស់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។

សមត្ថកិច្ចឱ្យដឹងថា លោក ហាន សាខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមាបានដឹកនាំកម្លាំងចម្រុះ ដែលមានសមាសភាពចំនួន១១នាក់
នៅវេលាវេលារសៀលថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២២នៅចំណុចនិយាមកា(០៧០១០០៣-១៣៦៥១៨៤) ស្ថិតក្នុងភូមិ ពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី បានពើបប្រទះគំនរឈើអារស្រឡៅមួយគំនរ ។

ក្រោយពីការត្រួតពិនិត្យ និងស្រាវជ្រាវឆែកឆេរអត្តសញ្ញាណនៅជុំវិញបរិវេណកើតហេតុ ក្រុមការងារបានប្រទះឃើញរថយន្តអ៉ីហ្វាកែឆ្នៃមួយគ្រឿងដែលស្ថិតនៅចំងាយពីទីតាំងគំនរឈើអារប្រហែល ១៥០ម៉ែត្រ នឹងមានឈើកកោះឡាំងជ្រុងចំនួន៦ កំណាត់នៅលើរថយន្តនោះផងដែរ។

តាមការសន្និដ្ឋានរបស់ក្រុមការងារ ជនប្រព្រឹត្តបទល្មើសអាចដឹងពត៌មានមុនពីសកម្មភាពក្រុមការងារទើបបែនទំលាក់ឈើចោលរួចបើកឡានយកមកលាក់ទុករួចរត់គេចខ្លួនមុនក្រុមការងារមកដល់។

បច្ចុប្បន្នវត្ថុតាងដែលបានរឹបអូសរួមមានដូចជា៖
១.រថយន្តអ៉ីហ្វាកែឆ្នៃ០១គ្រឿង
២.ឈើអារប្រភេទលេខ១ស្រឡៅចំនួន១១០សន្លឹក
៣.ឈើឡាំងជ្រុងប្រភេទលេខ១កកោះចំនួន០៦កំណាត់ក្រុមការងារកំពុងយកវត្ថុតាងមករក្សាទុកនៅស្នាក់ការ កណ្តាលបណ្តាះអាសន្ន ដើម្បីបន្តរនីតិវិធីច្បាប់ (សុំបើកការស៊ើបអង្កេតវែកមុខរកជនប្រព្រឹត្តបទល្មើសធនធានធម្មជាតិដើម្បី ទទួលខុសត្រូវនៅចំពោះមុខច្បាប់។

លោកហាន សាខន បានបន្ថែមថា ក្រុម ការងាររបស់លោកតែងតែចុះល្បាតជារៀងរាល់ពេលវេលាដើម្បីទប់ស្កាត់បទ ល្មើសដែលតែងតែកើតមាន។ ប៉ុន្តែយ៉ាងណាក៏ដោយបទល្មើសតែងតែកើតមានឆកល្វែងក្នុងការទប់ស្កាត់ដោយសារតែកម្លាំងមានមិនគ្រប់គ្រាន់ជាមួយវិសាលភាពរបស់យើងធំធេង។ តែក្រុមការងារយើងមិនរួញរានឹងការងារនោះឡើយ៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here