ក្នុងឱកាសបុណ្យចូលឆ្នាំ ចិន វៀតណាមរយៈពេល៤ថ្ងៃ ភ្ញៀវទេសចរណ៍ ដើរលេងកំសាន្ត ក្នុងខេត្តត្បូងឃ្មុំ មានចំនួនជាង៣ពាន់នាក់

0
147

ត្បូងឃ្មុំៈ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តក្នុងរយៈ៤ថ្ងៃនេះ ដោយគិតពីថ្ងៃទី៣១ មករា ដល់ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២២នេះ គឺមានភ្ញៀវសរុប ជាង៣ពាន់នាក់ បើធៀបឆ្នាំទៅ ឃើញថា ភ្ញៀវថយចុះរហូតដល់ ជាង៧០ភាគរយឯណោះ ហើយមូលហេតុ ការថយចុះភ្ញៀវនេះ គឺដោយសារបងប្អូនប្រជាពលរដ្ឋពួកគាត់ខ្លាចមានការឆ្លងជំងឺកូវីដ.១៩ នេះតែម្តង ។


លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ឲ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន និងវៀតណាម
ក្នុងរយៈពេល០៤ថ្ងៃនេះ មានភ្ញៀវទេសចរណ៍មកទស្សនាខេត្តត្បូងឃ្មុំ សរុប មានចំនួន៣,០៥៥ នាក់ ដែលក្នុងនោះ ស្រ្តីចំនួន១,៦៧៤នាក់
ហើយភ្ញៀវបរទេសមានចំនួន០៣នាក់ផងដែរ ។ ធៀបឆ្នាំ២០២១ មានចំនួន ១០,២១១នាក់ ថយចុះ-៧០,០៨% ។ ការថយចុះភ្ញៀវនេះ បណ្តាលមកពី ប្រពលរដ្ឋយើងខ្លាចមានការឆ្លងរីករាលដាលជំងឺកូវីដ.១៩ ដែលជាជំងឺឆ្លងជាសកលនេះ ។


ក្នុងនោះផងដែរលោកប្រធានក៏បានចាត់មន្រ្តីមន្ទីរទេសចរណ៍បានផ្សព្វផ្សាយ នូវ
វិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ ៣កុំ ។
ផ្សព្វផ្សាយ ដើម្បីពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍
ក៏បានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន ។ យើង
ពង្រឹងការគ្រប់គ្រងនៅរមណីយដ្ឋាន ការកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវ និងមិនត្រូវទទួលភ្ញៀវលើសចំណុះជាដាច់ខាត ។


បានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តក៏បានបញ្ជាក់ទៀតថា ខេត្តត្បូងឃ្មុំរបស់យើងមានរមណីយដ្ឋានសំខាន់ៗ ចំនួន ៩កន្លែងរួមមាន.១.រមណីយដ្ឋាន ទឹកធ្លាក់ហោង ២.រមណីយដ្ឋាន ហ្លួងស្តេចកន ៣.ភូមិនេសាទ (មាត់ឃ្មង់) ៤.រមណីយដ្ឋាន ព្រះធាតុបាស្រី ៥.រមណីយដ្ឋាន តាសែដូងក្អូប ៦.រមណីយដ្ឋាន អូក្តូង ៧.រមណីយដ្ឋាន បឹងក្រចាប់ ៨.រមណីយដ្ឋានឬស្សីឈូករ័ត្ន និងទី៩.គឺរមណីដ្ឋាន ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ៕
សាន វិឡែម ៤.២.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here