រថយន្តដឹកឈើជ្រុលចង្កូតក្រឡាប់ស្លាប់ម្នាក់របួសធ្ងន់៣នាក់នៅមណ្ឌលគិរី

0
396

ខេត្តមណ្ឌលគិរី÷ រថយន្តវេអងដឹកអង្គាមពីលើឈើពីក្រោម បានក្រឡាប់ចេញឈើនៅតាមចិញើមផ្លូវ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមដងផ្លូវចោមរោមឈរមើល នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ តាមផ្លូវជាតិលេខ៧៦A ត្រង់ចំណុចអូរងើយ ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលក្រឡាប់នោះម៉ាកវេអង ពាក់ស្លាកលេខស្វាយរៀង3A-0854 ដឹកអង្កាមពីលើ ឈើនៅពីក្រោម ចេញពីស្រុកកោះញែក ឆ្លងកាត់ខេត្តមណ្ឌលគិរីឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម មកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តនេះបានចុះចំណោតក៏ដាច់ហ្វ្រាំងជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ចេញសុទ្ធតែឈើពេញនៅចិញ្ចើមផ្លូវ។

ប្រភពបានបញ្ជាក់ទៀតថា រថយន្ត១គ្រឿងនេះដឹកឈើគ្រឿងផ្ទះ ឈើថ្មីនៅពីក្រោម និងឈើចាស់នៅពីលើ ហើយដាក់អង្កាមពីលើឈើបិទបាំងភ្នែកមហាជននិងសមត្ថកិច្ច សង្ស័យមិនមានច្បាប់ទម្លាប់អ្វីនោះទេ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងរថយន្តនេះ មានមនុស្សចំនួន៤នាក់ រួមទាំងអ្នកដំណើរ៣នាក់ ហើយបានស្លាប់ម្នាក់នៅក្នុងគំនរឈើ និងរបួសធ្ងន់៣នាក់ ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត ដើម្បីជួយសង្គ្រោះ ប៉ុន្តែអ្នកទាំង៣នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

បច្ចុប្បន្ន រថយន្តនិងឈើត្រូវបានមន្ត្រីបរិស្ថាន បានរឹបអូសយកមករក្សាទុកដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here