ខេត្តមណ្ឌលគីរី÷ សមត្ថកិច្ច ជំនាញ នៃ ខេត្តមណ្ឌលគិរី កំពុងបើក ការស៊ើបអង្កេត យ៉ាង យកចិត្តទុកដាក់ លើករ ណី ឃាតកម្មមួយគ្រួសារ ដែល បានសម្លាប់ មនុស្សដល់ ទៅបីនាក់ និង បានបាត់ ខ្លួន ២ នាក់ ដោយ សមត្ថកិច្ច កំពុង ជួយសង្គ្រោះ កុមារ ម្នាក់ ដែល បាន រួច ផុតពី ការសម្លាប់ ។ ករណី ឃាតកម្ម ដែល មិន ធ្លាប់ កើតមាន នៅក្នុង ទឹកដី នៃ ខេត្ត មណ្ឌល គី រី នេះ បានកើត ឡើង កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ ចំណុច ស្រែ ចោល ក្នុងភូមិ មេ ប៉ៃ ឃុំ ពូ ជ្រៃ ស្រុក ពេ ជ្រា ដា ខេត្តមណ្ឌលគិរី ។
គិត មកដល់ ថ្ងៃទី ៣ ខែកុម្ភៈ នេះ អត្តសញ្ញាណ ជនរងគ្រោះ ទាំងអស់ ត្រូវបាន គគេបញ្ជាក់ថា
១. ឈ្មោះ ម៉ូត ក្រាក់ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ព្នង ( ស្លាប់ ).
២. ឈ្មោះ ក្រាក់ លី ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ព្នង ( ស្លាប់ ).
៣. ឈ្មោះ នួន សំអាត ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ព្នង ( ស្លាប់ ).
៤. ឈ្មោះ ក្រាក់ ស្ល៊ី ភេទ ប្រុស អាយុ ១២ ឆ្នាំ ជនជាតិ ព្នង ( របួសធ្ងន់ ).
៥. ឈ្មោះ និ ច ស្រី ភេទ ស្រី អាយុ ៤១ ឆ្នាំ ជនជាតិ ព្នង ( បាត់ ខ្លួន ).
៦. ឈ្មោះ ក្រាក់ នី ភេទ ប្រុស អាយុ ០៥ ឆ្នាំ ជនជាតិ ព្នង ( បាត់ ខ្លួន ).
ជនរងគ្រោះ ឈ្មោះ ម៉ូត ក្រាក់ ត្រូវ ជនល្មើស បាញ់ ត្រូវ ០១ គ្រាប់ ចំក្បាល
ពី ខាងក្រោយ ធ្លា យមក ចំ ភ្នែក ខាងឆ្វេង បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង
រីឯ ជនរងគ្រោះ ០២ នាក់ ទៀត ត្រូវបាន ជនល្មើស វាយ និង វត្ថុ រឹង ចំ ផ្នែក ខាងក្រោយ នៃ ក្បាល បណ្តាលអោយ ស្លា
ប់ ភ្លាមៗ , រីឯ កុមារ ម្នាក់ទៀត រងរបួស ធ្ងន់ ។
សមត្ថកិច្ចខេត្តមណ្ឌល គី រីរនៅយប់ថ្ងៃទី២ខែកុម្ភ:នេះ បានរកឃើញសាកសព២នាក់បន្ថែមទៀត ម្តាយនិងកូនចម្ងាយពីកន្លែងកើតហេតុ១០០ម៉ែត្រ ស្លាប់សរុបចំនួន៥នាក់មួយគ្រួសារ។ ប៉ុន្តែ បើ ផ្អែក តាម ការស្រាវជ្រាវ ជំហាន ដំបូង គេ បានដាក់ ការសង្ស័យ ករណីនេះ កើតឡើង ដោយសារ គំនុំ ៕ ឦសាន