អាមេរិក អង់គ្លេស និងកាណាដា ដាក់ទណ្ឌកម្មថ្មីលើមីយ៉ាន់ម៉ា មួយឆ្នាំក្រោយរដ្ឋប្រហារ

0
147

 

សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា កាលពីថ្ងៃចន្ទ ទី៣១ ខែមករា បានដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងមន្ត្រីក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងវិធានការរំលឹកដល់រយៈពេល មួយឆ្នាំ ចាប់តាំងពីយោធាបានដណ្តើមអំណាច និងបានទម្លាក់ប្រទេសទៅក្នុងភាពវឹកវរ។ សកម្មភាពរួមគ្នារបស់ប្រជាជាតិទាំងបី ដែលបានដាក់ទណ្ឌកម្មរួចហើយ ទៅលើអគ្គមេបញ្ជាការលោកឧត្តមសេនីយ៍ Min Aung Hlaing និងសមាជិកដទៃទៀតនៃរដ្ឋាភិបាលយោធា បានកំណត់គោលដៅលើមន្ត្រីតុលាការ ដែលពាក់ព័ន្ធនឹងការកាត់ទោសប្រឆាំងនឹងលោកស្រី Aung San Suu Kyi ដែលបានទទួលរង្វាន់ណូបែលសន្តិភាព ដែលត្រូវបានទម្លាក់ចេញពីតំណែង។ ទីក្រុងវ៉ាស៊ីនតោនក៏បានដាក់ទណ្ឌកម្មលើក្រុមប្រឹក្សាមួយ ដែលទទួលខុសត្រូវសម្រាប់ការទិញអាវុធឲ្យរបបយោធាពីក្រៅប្រទេស ដាក់ទណ្ឌកម្មលើអ្នកលក់អាវុធដែលត្រូវបានចោទប្រកាន់ និងក្រុមហ៊ុនដែលខ្លួនបាននិយាយថា ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់របបយោធា។ យោធាបានឃុំខ្លួនលោកស្រី Aung San Suu Kyi និងសមាជិកគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ 2021។ យោធាបានប្តឹងពីការក្លែងបន្លំនៅក្នុងការបោះឆ្នោត ខែវិច្ឆិកាឆ្នាំ 2020 ដែល NLD បានឈ្នះភ្លូកទឹកភ្លូកដី។ អ្នក​ឃ្លាំ​មើល​បាន​និយាយ​ថា ​ការ​បោះ​ឆ្នោត​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជនក្នុង​ប្រទេស។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា សកម្មភាពសម្របសម្រួលនេះ បង្ហាញពីការគាំទ្រអន្តរជាតិសម្រាប់ប្រជាជនមីយ៉ាន់ម៉ា ហើយនឹង “លើកកម្ពស់ការទទួលខុសត្រូវបន្ថែមទៀតចំពោះរដ្ឋប្រហារ និងអំពើហិង្សាដែលប្រព្រឹត្តដោយរបបនេះ” ដោយលើកឡើងពីមនុស្សជិត 1,500 នាក់ ត្រូវបានសម្លាប់ និង 10,000 នាក់ ត្រូវបានចាប់ខ្លួន ដោយយោធាដែលកំពុងស្វែងរកការបង្រួបបង្រួមការគ្រប់គ្រង៕ (Reuters ថ្ងៃទី០១ ខែកុម្ភៈ)

LEAVE A REPLY

Please enter your comment!
Please enter your name here