រុស្ស៊ី​និង​អាមេរិក​ប៉ះទង្គិច​គ្នា​នៅ UN ជុំវិញ​ការ​បង្កើន​ទ័ព​រុស្ស៊ី​នៅ​ជិត​អ៊ុយក្រែន

0
328

 

ភាពតានតឹងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ជុំវិញការបង្កើនកងទ័ពរបស់ទីក្រុងមូស្គូ នៅជិតប្រទេសអ៊ុយក្រែន បានហក់ចូលទៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី៣១ ខែមករា ដោយប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា «បង្ករឿង»។ ក្រុមប្រឹក្សានេះមិនអាចចាត់វិធានការណាមួយ លើសពីការនិយាយអំពីស្ថានភាពបានទេ ដោយសាររុស្ស៊ីជាប្រទេសមួយក្នុងចំណោមមហាអំណាចវេតូទាំងប្រាំរបស់ក្រុមប្រឹក្សា រួមជាមួយនឹងសហរដ្ឋអាមេរិក ចិន បារាំង និងអង់គ្លេស។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សា ដែលមានសមាជិក 15 រូបថា “ការគំរាមកំហែងនៃការឈ្លានពាននៅតាមព្រំដែនប្រទេសអ៊ុយក្រែន គឺជាការបង្កហេតុ។ លោកស្រីបាននិយាយថា “ការបង្កហេតុ គឺមកពីប្រទេសរុស្ស៊ី មិនមែនមកពីពួកយើង ឬ សមាជិកផ្សេងទៀតនៃក្រុមប្រឹក្សានេះទេ” ខណៈដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានឈានដល់កម្រិតទាបថ្មីមួយ។ លោកស្រី Thomas-Greenfield បានចោទប្រកាន់រុស្ស៊ីថា មានទាហានជាង 100,000 នាក់ នៅតាមព្រំដែនអ៊ុយក្រែន ជាមួយរុស្ស៊ី និងបេឡារុស្សកំពុងរៀបចំ “ធ្វើសកម្មភាពវាយលុកចូលអ៊ុយក្រែន”។ លោកស្រីបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានឃើញភស្តុតាងដែលថា ទីក្រុងមូស្គូគ្រោងនឹងដាក់ពង្រាយទាហានចំនួន 30,000 នាក់បន្ថែមទៀត នៅក្នុងប្រទេសបេឡារុស្សនៅដើមខែកុម្ភៈ។ ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់រុស្ស៊ីលោក Vassily Nebenzia បាននិយាយថា មិនមានភស្តុតាងដែលថា ទីក្រុងម៉ូស្គូកំពុងរៀបចំផែនការសកម្មភាពយោធាប្រឆាំងនឹងអ៊ុយក្រែនទេ ហើយថា រុស្ស៊ីបានច្រានចោលការចោទប្រកាន់បែបនេះជាបន្តបន្ទាប់។ លោក Nebenzia បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ជាដំបូង និងសំខាន់បំផុត ពួកគេខ្លួនឯងកំពុងបង្កើនភាពតានតឹង និងវោហាសាស្ត្រ ហើយកំពុងធ្វើឱ្យមានការកើនឡើង”។ សហរដ្ឋ​អាមេរិក​ត្រូវ​ការ​សំឡេង ​យ៉ាង​ហោច​ណាស់​ ៩ ​ដើម្បី​បន្ត​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា។ មានសមាជិក ​១០​រូប ​បាន​បោះឆ្នោត​គាំទ្រការលើកឡើងរបស់អាមេរិក ឯរុស្ស៊ី និង​ចិន​បោះឆ្នោត​មិន​គាំទ្រ ខណៈ​ឥណ្ឌា ហ្គាបុង និង​កេនយ៉ា​អនុបវាទ។ លោក Nebenzia បាននិយាយថា រុស្ស៊ីមិន “ភ័យខ្លាច” ក្នុងការពិភាក្សាអំពីអ៊ុយក្រែន ប៉ុន្តែមិនយល់ពីហេតុផលសម្រាប់កិច្ចប្រជុំនេះទេ ដោយនិយាយថា ទីក្រុងម៉ូស្គូ មិនដែលបានបញ្ជាក់ពីចំនួនទាហានដែលខ្លួនបានដាក់ពង្រាយនោះទេ៕ (Reuters ថ្ងៃទី០១ ខែកុម្ភៈ)

LEAVE A REPLY

Please enter your comment!
Please enter your name here