បន្ទាយ មាន ជ័ យៈ ជិត ដល់ ថ្ងៃ ចូល រោងការ កូន ក ម្លោះ បាន ស្លាប់ ភ្លាមៗ នៅនឹងកន្លែង ឯ កូនក្រមុំ បាន រងរបួស ធ្ងន់ ដោយសារ រថយន្ដ បុក ម៉ូតូ នៅពេល ពីរ នាក់ គូ ដណ្តឹង នេះ បាន ឌុប គ្នា ទៅលេង ឪពុកម្តាយ ខាង ប្រុស នា ថ្ងៃ សែន ចូលឆ្នាំ ចិន ។
គ្រោះថ្នាក់ ចរាចរណ៍ នេះ បានកើត ឡើង នៅវេលា ម៉ោង ៧ និង ៣០ នាទី យប់ ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ លើផ្លូវ ជាតិ លេខ ៥ ត្រង់ចំណុច មុខ វត្ត សិរី មង្គល ស្ថិត ក្នុងភូមិ ព្រែកជីក ឃុំ ឫស្សី ក្រោក ស្រុក មង្គល បូរី ខេត្តបន្ទាយមានជ័យ ។
លោក វរសេនីយ៍ឯក គី មករា នាយការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានអោយដឹងថា : នៅ មុនពេល កើតហេតុ មាន រថយន្ត ១ គ្រឿង ម៉ាក LEXUS RX300 ពណ៌ ស ពាក់ ផ្លាកលេខ ភ្នំពេញ 2AQ-3250 បើកបរ ក្នុងទិសដៅ ពី ខាងជើង ទៅខាង ត្បូង ក្នុង ល្បឿន លឿន ។ ទៅដល់ ចំណុច កើតហេតុ ត្រង់ ផ្លូវ ផ្លូវ កោង រថយន្ដ នេះ បាន បុក ប៉ះ ម៉ូតូ ១ គ្រឿង ម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ពាក់ ផ្លាកលេខ ភ្នំពេញ 1BG-1154 ជិះ ឌុប គ្នា ពីរ នាក់ ក្នុងទិសដៅ ផ្ទុយគ្នា ពី ទិស ខាងត្បូង ទៅខាង ជើង បណ្តាល ឲ្យ អ្នកបើក ម៉ូតូ ស្លាប់ ភ្លាមៗ នៅ នឹង ន្លែ ង ។ ចំណែក អ្នករួមដំណើរ រងរបួស ធ្ងន់ បាក់ឆ្អឹង ត្រកៀក ទាំងសងខាង បញ្ជូនទៅ ព្យាបាល នៅ មន្ទីរពេទ្យ ព ២ ខេត្តបាត់ដំបង ។
អ្នកបើកបរ រថយន្ត ក្រោយ កើតហេតុ បាន រត់ គេចខ្លួនបាត់ ដោយ បន្សល់ទុក វត្ថុតាង រថយន្ត និង ម៉ូតូ ខូចខាត ធ្ងន់ យកមក រក្សាទុក នៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក រង់ចាំ ធ្វើការ ដោះស្រាយ នៅពេល ក្រោយ ។
តាម ការ ឲ្យ ដឹង ពី ឪពុក ជនរងគ្រោះ ខាង ស្រី បាន ប្រាប់ថាៈ ជនរងគ្រោះ ទាំង ពីរ នាក់ ជា គូ ដណ្តឹង នឹង គ្នា ។ ខាង ប្រុស ជា អនាគត កូនប្រសា ឈ្មោះ អំ សា មឿង អាយុ ៣៥ ឆ្នាំ រស់នៅ ភូមិ ឈ្នួ រ មានជ័យ ឃុំ ឈ្នួ រ មានជ័យ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង ធ្វើជា គ្រូបង្រៀន ភាសា អង់គ្លេស នៅ វិទ្យាល័យ ប៉ោយប៉ែត នា ក្រុង ប៉ោយប៉ែត ។ ចំណែក កូនស្រី បង្កើត របស់គាត់ ឈ្មោះ ឈួន សូ ណែ ត សត្យា អាយុ ២២ ឆ្នាំ ជា គ្រូបង្រៀន នៃ សាលាបឋមសិក្សា ប៉ោយប៉ែត រស់នៅ ភូមិ អូរអណ្តូង ឃុំ បន្ទាយ នាង ស្រុក មង្គល បូរី ខេត្តបន្ទាយមានជ័យ ។
លោក បាន បន្តថាៈ ពួកគេ ទាំង ពីរ នាក់ ជា គូ ដណ្តឹង នឹង គ្នា ជិត ដល់ ថ្ងៃ រៀបការ គឺ នៅ ថ្ងៃទី ១២ ខែកុម្ភៈ ខាងមុខនេះ ហើយក៏ បាន នឹង កំពុង ដើរ ចែក សំបុត្រ អញ្ជើញ ភ្ញៀវ បាន មួយចំនួន រួចហើយ ផងដែរ ។
នៅ មុនពេល កើតហេតុ ពួកគេ ទាំង ពីរ នាក់ បាន ចេញពីផ្ទះ នៅ ភូមិ អូរអណ្តូង ទៅលេង ផ្ទះ ឪពុកម្តាយ ខាង ប្រុស នៅ ភូមិ ឈ្នួ រ មានជ័យ ឃុំ ឈ្នួ រ មានជ័យ ស្រុក ព្រះនេត្រព្រះ ហើយក៏ បាន ជួប គ្រោះ អកុសល នេះ តែម្តង ។
លោក កែម ច ន នាយក វិទ្យាល័យ ប៉ោយប៉ែត ក្រុង បានអោយដឹង នៅ ថ្ងៃទី ១ ខែកុម្ភ : ថាៈ លោក គណៈ គ្រប់គ្រង និង បុគ្គលិក បាន ទៅ ចូលរួម រំលែក ទុក្ខ នៅក្នុង ពិធី បុណ្យសព សាស្ត្រាចារ្យ ភាសា អង់គ្លេស ឈ្មោះ អំ សា មឿង អាយុ ៣៥ ឆ្នាំ រស់នៅ ភូមិ ឈ្នួ រ មានជ័យ ឃុំ ឈ្នួ រ មានជ័យ ស្រុក ព្រះ នេត្រ ព្រះ ខេត្តបន្ទាយមានជ័យ ។ ក្នុងនាម មន្ត្រី អប់រំ និង សាលារៀន លោក មានការ សោកស្តាយ យ៉ាងខ្លាំង ចំពោះ បាត់បង់ ធនធានមនុស្ស ដ៏ ល្អ របស់ សាលា ៕