សកម្មភាពឈូសឆាយដីព្រៃដើមសរបស់ក្រុមហ៊ុនយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់បាន

0
417

ខេត្តមណ្ឌលគិរី÷ នៅថ្ងៃទី៣១ ខែមករាឆ្នាំ២០២២នេះ ក្រុមការងារល្បាតរបស់ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានសហការណ៍ជាមួយកម្លាំងរបស់ក្រុមហ៊ុន ចុះល្បាត និងឃ្លាំមើលសកម្មភាពនៅក្នុងចម្ការស្រល់របស់ក្រុមហ៊ុន អ៊ួ ជីសាន អិល អេស គ្រុប និងហ៊ួលិងដល់ចំណុច៖

-ភូមិពួត្រែង
១-ចំណុចនិយាមកា(៧៥៣៩៨៧-១៣៧៣៤១១)មានការបោះបង្គោលឈើ និងកាយព្រំដីតាំងពីមុនក្រុមការងាររដ្ឋបាលព្រៃឈើចុះបង្ក្រាបមកម្លេះ។
២-ចំណុចនិយាមកា (៧៥៤៥២៩-១៣៧៣៧៥៧)មានការបោះបង្គោលថ្ម រាយបន្លាលួស និងផ្ទះគ្មានមនុស្សនៅ។
៣-ចំណុចនិយាមកា (៧៥៤៥៩៤-១៣៧៤០២២) មានការឈូសឆាយព្រៃថ្មីៗ ប៉ុន្តែពុំមានគ្រឿងចក្រនៅទីនោះទេ តាមការអះអាងរបស់ក្រុមការងារសន្តិសុខក្រុមហ៊ុន ទើបលួចឈូសនៅល្ងាចថ្ងៃទី៣០ ខែមករានេះទេ។
៤-ចំណុចនិយាមកា (៧៥៥១៨៥-១៣៧៥២៨០)ក្រុមការងារបានជួបត្រាក់ទ័រមួយគ្រឿងកំពុងឈួសដីព្រៃ(ចម្ការស្រលរបស់ក្រុមហ៊ុនហ៊ួលីង) ពេលនោះបានបញ្ឈប់សកម្មភាព និងអញ្ជើញអ្នកបើកបរមកសាកសួរ នៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ចំណែកត្រាក់ទ័រផ្ញើទុកបណ្តោះអាសន្ននៅស្នាក់ការក្រុមហ៊ុន។ បន្ទប់ពីសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ស្ដីពីព្រៃឈើ។
-ភូមិពួឡេះ
១-ទីតាំងដី ៥៨០ហិកតាត្រង់ចំណុចនិយាមកា(៧៥៥២៦៩-១៣៧១៨៣៨)មានការលួចកាប់ទន្ទ្រានស្រល់របស់ក្រុមហ៊ុនថ្មីៗ ជាច្រើនហិកតា។
២. ចំណុចនិយាមកា (៧៤៩៤៨២-១៣៧១៨៦៧)មានការបោះបង្គោលថ្មធំៗ ថ្មីីៗឡើងវិញទៅលើទីតាំងដែលក្រុមការងារបានបង្ក្រាបរួចហើយ តាមការអះអាងរបស់ក្រុមការងារសន្តិសុខក្រុមហ៊ុន ការបោះបង្គោលថ្មនេះធ្វើឡើងដោយលួចលាក់នៅពេលយប់ (ក្បែរស្នាក់ការក្រុមហ៊ុនតាមបណ្តោយផ្លូវជាតិ)។

សមត្ថកិច្ចឃាត់ខ្លួនមនុស្សម្នាក់ជាមួយនិងត្រាក់ទ័រ១គ្រឿង ក្រោយពីធ្វើសកម្មភាពឈូសឆាយដីដើមស្រលរបស់ក្រុមហ៊ុន ហេតុការណ៍នេះ កើតឡើងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង៩ និង៣០នាទី ត្រង់ចំណុចភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី សហការជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហួរ លីង បានចាប់ឃាត់ត្រាក់ទ័រចំនួន១គ្រឿងកំពុងឈូសឆាយដីដើមស្រល អ្នកបើកបរមានឈ្មោះ វី រិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មានថៅកែឈ្មោះ ដា (ការ៉ាស់សាំង តេលា) បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅស្នាក់ការក្រុមហ៊ុន ចំណែកអ្នកបើកបរយកមកសាកសួរនៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here