រដ្ឋបាលខេត្តរតនគិរី រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្ត

0
380

ខេត្តរតនគិរី÷ នៅព្រឹកថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២២ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្ត លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត និងមានវត្តមានលោក លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកជំទាវ ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនាឱកាសនេះ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អាជ្ញាធរពាក់ព័ន្ធ ក្នុងការចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាក៏បានធ្វើការកោតសរសើរលើផ្នែកអនាម័យ និងបរិស្ថាននៅក្នុងខេត្ត ដោយលោកសង្កេតឃើញថាមានភាពស្រស់ស្អាតជាងមុន និងសូមបន្ដក្នុងការកែលម្អបរិស្ថាន និងអភិវឌ្ឍន៍ឲ្យបានកាន់តែស្អាតបន្ថែមទៀត ដែលជាផ្នែកដ៏សំខាន់ក្នងការទាក់ទាញភ្ញៀវទេសចរជាតិ អន្ដរជាតិ មកលេងកម្សាន្ដខេត្តរតនគិរីកាន់តែច្រើនបន្ថែមទៀត។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានកោតសរសើរ ដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ និងជំនាញពាក់ព័ន្ធ ក្នុងការចូលរួមទប់ស្កាត់បាននូវការរីករាលដាលនូវជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ដែលធ្វើអោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តរតនគិរី ធ្លាក់ចុះមកសល់កម្រិតតិចតួចបំផុត។ ជាមួយគ្នានេះដែរ លោកអភិបាលបានស្នើជំនាញពាក់ព័ន្ធ បន្ដផ្សព្វផ្សាយនិងណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារខ្លួនកាន់តែប្រសើរពីជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ១៩បំប្លែងថ្មី។ លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ សូមបន្តខិតខំប្រឹងប្រែងចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here