ភ្នំពេញៈ អង្គភាព ប្រឆាំង អំពើពុករលួយ(អ.ប.ព.) បាន ឲ្យ លោក ឧ ត្ត ម សេនីយ៍ ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យ ការពារជាតិ ធ្វើការ បំភ្លឺ ពាក់ព័ន្ធ ភាពមិនប្រក្រតី មួយចំនួន ដូចជា កឹ ប កេង លុយ ម៉ោង បង្រៀន របស់ យោធា ចា រ្យ ១០៧ នាក់ ជាង ១.៦០០ លាន រៀល , កិបកេង ប្រាក់ អន្តរាគមន៍ របស់ ក្រសួង រួមទាំង ប្រាក់ ហ្វឹកហ្វឺន ជាង ១៣០ លាន រៀល និង ការប្រព្រឹត្ត អំពើពុករលួយ ជាច្រើន ទៀត ។ ការ ឲ្យ បំភ្លឺ នេះ គឺ បន្ទាប់ពី អង្គភាព ប្រឆាំង អំពើពុករលួយ បានទទួល ពាក្យបណ្តឹង ដែល បាន ប្តឹង ចូលទៅ អង្គភាព ប្រឆាំង អំពើពុករលួយ ។
លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាព ប្រឆាំង អំពើពុករលួយ កាលពី ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ បានធ្វើ លិខិត ទៅ លោក ឧ ត្ត ម សេនីយ៍ ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យ ការពារជាតិ សុំ ធ្វើការ បំភ្លឺ ករណី លើកឡើង ពី ភាពមិនប្រក្រតី មួយ វំ នួន ពាក់ព័ន្ធ នឹង សកម្មភាព បំពេញ តួនាទី ភារកិច្ច ដោយយោង ពាក្យបណ្តឹង ដែល អង្គភាព ប្រឆាំង អំពើពុករលួយ ទទួលបាន កាលពី ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ។
ប្រធាន អ.ប.ព.បាន ជម្រាប ទៅ ឧ ត្ត ម សេនីយ៍ ឯក ច័ន្ទ ពន្លឹក ថា អង្គភាព ប្រឆាំង អំពើពុករលួយ បានទទួល និង ពិនិត្យ លើ ពាក្យ ប្តឹង ដែល បានលើកឡើង ពី ភាពមិនប្រក្រតី មួយចំនួន ពាក់ព័ន្ធ នឹង សកម្មភាព បំពេញ តួនាទី ភារកិច្ច ដូចខាងក្រោម ៖
– តម្រូវ ឲ្យ បុគ្គលិក តាម ការិយាល័យ និង មហាវិទ្យាល័យ បង់ប្រាក់ ប្រចាំ សប្តាហ៍ និង ប្រចាំខែ ចាប់ពី ១ លាន រៀល ដល់ ២ លាន រៀល ។ នាយទាហាន ដែល បញ្ចប់ ការសិក្សា ចង់ បម្រើ ការងារ នៅ សាកលវិទ្យាល័យ ការពារជាតិ ត្រូវ បង់ប្រាក់ ចាប់ពី ៣.០០០ ដុល្លារ ដល់ ៤.០០០ ដុល្លារ ក្នុង ០១ ខែៗ ។
– បង្ខំ ឲ្យ និស្សិត បង់ប្រាក់ ០១ វគ្គ ចំនួន ២ លាន រៀល ។
– តម្រូវ ឲ្យ អ្នក ព្យួរ ឈ្មោះ បង់ប្រាក់ ០១ ឆ្នាំ ៥០០ ដុល្លារ ។
– តម្រូវ ឲ្យ អ្នក សុំចូល រៀន បន្ត បង់ប្រាក់ ចាប់ពី ៣០០ ដុល្លារ ដល់ ៥០០ ដុល្លារ ។
– តម្រូវ ឲ្យ អ្នករៀន ចប់ ហើយ ចង់ ផ្ទេរ ទៅ អង្គភាព វិញ បង់ប្រាក់ ចាប់ពី ២០០ ដុល្លារ ដល់ ៣០០ ដុល្លារ ។
– តម្រូវ ឲ្យ អ្នក ចង់បាន តំណែង ជា សាកលវិទ្យាធិការរង បង់ប្រាក់ ចាប់ពី ១០.០០០ ដុល្លារ ដល់ ១៥.០០០ ដុល្លារ ។
– តម្រូវ ឲ្យ អ្នក ចង់បាន តំណែង ជា នាយ មុខវិជ្ជា បង់ប្រាក់ ចាប់ពី ៥.០០០ ដុល្លារ ដល់ ៨.០០០ ដុល្លារ ។
– យកប្រាក់ ពី អ្នក ឡើង ស័ក្តិ ចាប់ពី ៣០០ ដុល្លារ ដល់ ៥០០ ដុល្លារ ។
– ករណី យោធា ចា រ្យ បង្រៀន មួយ ម៉ោង ទទួល ៥.០០០ រៀល សរុប ១០៧ នាក់ ក្នុង មួយ ត្រីមាស សរុប ប្រា ក់ជាង ៤០០ លាន រៀល គុណ នឹង បួន ត្រីមាស សរុប ជាង ១.៦០០ លាន រៀល ប្រាក់ នេះ ក្រសួង ផ្តល់ ឲ្យ ការឡើង ថ្នាក់ របស់ យោធា ចា រ្យ ប៉ុន្តែ ឪពុក និង កូន ទាំងបី របស់ ឯកឧត្តម បាន កិប កង បាត់ តាំងពី ខែមេសា ឆ្នាំ ២០២១ រហូតមកដល់ បច្ចុប្បន្ន ។
– កិបកេង ប្រាក់ អន្តរាគមន៍ របស់ ក្រសួង ក្នុង ០១ ខែ ៣០ លាន រៀល បាត់ ឈឹង រយៈពេល ៣ ឆ្នាំ មកហើយ និង ប្រាក់ ហ្វឹកហ្វឺន ០១ ខែ ១០០ លាន រៀល ដោយ មហាវិទ្យាល័យ ទាំង ០៥ និង ០៣ មជ្ឈមណ្ឌល មិនបាន ទទួល ហើយ ត្រូវ ចំណាយ ខ្លួនឯង ។
– ករណី និស្សិត ចាប់ពី មាន ជំងឺ កូ វីដ ផ្ទុះឡើង នៅ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ គឺ សាកលវិទ្យាល័យ ការពារជាតិ មិន ឲ្យ និស្សិត ចូលរៀន ផ្ទាល់ ដោយ បង្រៀន តាម អន ឡាញ ចាប់ពី ខែមីនា ឆ្នាំ ២០២១ និស្សិត ជាង ៨០០ នាក់ មិន បើក អង្ករ ឲ្យ ទេ ដោយ ក្នុង ម្នាក់ ទទួលបាន ចំនួន ២២.៥ គីឡូក្រាម និង ប្រាក់ ហូប ចំនួន ១២.០០០ រៀល រហូតដល់ ខែសីហា ឆ្នាំ ២០២១ បាត់ សូន្យ តែម្តង ។
– និស្សិត ខ្លះ ចូលរៀន បាន ០៣ ឆ្នាំ ទទួលបាន សញ្ញាបត្រ ០៣ ទាំង បរិញ្ញាបត្រ និង បរិញ្ញាបត្រ ជាន់ខ្ពស់ មិន មក រៀន ក៏ ទទួលបាន សញ្ញាបត្រ ដែរ ឲ្យ តែ បង់ប្រាក់ ពី ៣.០០០ ដុល្លារ ដល់ ៥.០០០ ដុល្លារ ជាការ ស្រេច ។
– ឃុបឃិត គ្នា លក់ រថយន្ត រួម ក្នុង សាកលវិទ្យាល័យ ការពារជាតិ ចំនួន ០៤ គ្រឿង និង សម្ភារៈ ចាស់ៗ ក្នុង ឃ្លាំង មួយចំនួនធំ មក ទុកជា ប្រយោជន៍ ផ្ទាល់ខ្លួន ។
លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន ឲ្យ លោក ឧ ត្ត ម សេនីយ៍ ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យ ការពារជាតិ បំភ្លឺ ករណីនេះ និង ផ្ដល់ ឯកសារ ពាក់ព័ន្ធ ខាងលើ មក អង្គភាព ប្រឆាំង អំពើពុករលួយ ឲ្យ បាន ទាន់ពេល ហើយ ការបំភ្លឺ នេះ គឺជា មូលដ្ឋាន សម្រាប់ អ អ្គ ភាព ប្រឆាំង អំពើពុករលួយ ពិចារណា ថា ត្រូវ សម្រេច បញ្ចប់ នីតិវិធី ឬ ត្រូវ បន្ត លើ ពាក្យ ប្ដឹង នេះ ។
ទាក់ទង ករណីនេះ លោក ឧ ត្ត ម សេនីយ៍ ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យ ការពារជាតិ បាន មានប្រសាសន៍ប្រាប់ រស្មី កម្ពុជា នៅ រសៀល ថ្ងៃទី ២៩ ខែមករា នេះ ថា ចំពោះ លិខិត របស់ អង្គភាព ប្រឆាំង អំពើពុករលួយ ដែល ឲ្យ លោក បំភ្លឺ គឺ លោក បានទទួល រួចហើយ កាលពី ល្ងាច ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ ។ លោក កំពុងតែធ្វើការ បំភ្លឺ ជូន អង្គភាព ប្រឆាំង អំពើ ពុ រលួយ ដែល គ្រោង នឹង យកទៅដាក់ នៅ ដើម សប្តាហ៍ ក្រោយនេះ ។
លោក ឧ ត្ត ម សេនីយ៍ ឯក ច័ន្ទ ពន្លឹក បាន បញ្ជាក់ថា “ តួនាទី ខ្ញុំ ជា សាកលវិទ្យាធិការរង ទេ អីចឹង សិទ្ធិ សម្រេច ទាំងអស់ នឹង ខ្ញុំ មាន សិទ្ធិ ឯណា ទៅដល់ រឿង ធំៗ អស់ នឹង ហើយ ការចោទប្រកាន់ នឹង ក៏ វា មិន ត្រឹមត្រូវ ទៅទៀត ។ បើ និយាយ ពី សិទ្ធិ នឹង តួនាទី ខ្ញុំ ដូចជា មិន ដល់ នឹង ទេ ហើយ ការសម្រេច អស់ នឹង កម្រិត ខ្ញុំ អត់ មាន ។ បើ និយាយ ពី សិទ្ធិអំណាច នឹង តួនាទី ខ្ញុំ ។ ការចោទប្រកាន់ នឹង វា ដូច ធ្ងន់ធ្ងរ ពេក វា មិនមែន រឿង ខ្ញុំ ផង នឹង ។ ហើយ ការចោទប្រកាន់ នឹង វា អយុត្តិធម៌ សម្រាប់ អង្គភាព ”៕