(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ នៅពេលដែលមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប្រជាជនចិន និងប្រជាជនខ្មែរជាប់សែស្រឡាយចិន តែងតែប្រារព្ធពិធីចូលឆ្នាំថ្មី ចំណែកឯប្រជាជននៅក្រៅប្រទេសវិញ បានហៅពិធីបុណ្យនេះថា៖ «បុណ្យចូលឆ្នាំ ច័ន្ទគតិថ្មី» ពិធីបុណ្យនេះបានចាប់ផ្ដើមនៅថ្ងៃទីមួយ នៃ ខែទីមួយ តាមច័ន្ទគតិ ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញនៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា៖ ពិធីបុណ្យបង្ហោះគោម។ បុណ្យចូលឆ្នាំចិន ស្ថិតក្នុងថ្ងៃ ខុស ៗគ្នានៅរៀងរាល់ឆ្នាំ គឺនៅចន្លោះថ្ងៃទី២១ ខែមករា ដល់ ថ្ងៃទី២០ ខែកុម្ភៈ។ នៅក្នុងថ្ងៃដែលប្រារព្ធពិធីបុណ្យនេះ គេតែងតែឃើញមាននូវ «របាំម៉ុងសាយ» និង ការដុតផាវជាប្រចាំ។
ខាងក្រោមនេះ ជាអត្ថបទរបាំម៉ុងសាយក្នុងពិធីចូលឆ្នាំប្រពៃណីចិន រៀបចំដោយ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ៖