ស្វែងយល់អំពីដែនជម្រកសត្វព្រៃ តាតៃ

0
333

ដែនជម្រកសត្វព្រៃ តាតៃ គឺជាតំបន់ព្រៃ/ភ្នំ/ស្ទឹងធម្មជាតិមួយកន្លែងមានទំហំសរុប ១៤៤២៧៥ ហិកតា ស្ថិតក្នុងខេត្តកោះកុង ដែលត្រូវបានការពារដោយច្បាប់(អនុក្រឹត្យលេខ៨០អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦)។

ព្រៃឈើនៅតាតៃ គឺជាប្រភេទព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃល្បោះលាយឡំដោយព្រៃឫស្សី និង វាលស្មៅខៀវខ្ចីដែលជាទីជម្រកសត្វព្រៃជាង ៥០ ប្រភេទ ស្ថិតនៅក្នុងបញ្ជីក្រហម នៃអង្គការ អាយ-យូ-ស៊ី-អិន ពោលគឺជាប្រភេទសត្វកម្រដែលត្រូវការពារឱ្យបានគង់វង្សសម្រាប់មនុស្សគ្រប់ជំនាន់ មានដូចជា សត្វដំរីអាស៊ី សត្វខ្លាឃ្មុំធំ សត្វខ្លាឃ្មុំតូច សត្វទោចម្កុដ សត្វរញី សត្វពង្រូល សត្វព្វាំង សត្វកេងកងធំ អណ្ដើកហ្លួង កន្ធាយ និងសត្វជាច្រើនទៀត។

ព្រៃឈើតំបន់នេះធ្វើនិយ័តកម្មទឹកភ្លៀង និងផ្គត់ផ្គង់ទឹកដល់ខេត្តកោះកុងទាំងមូល។ ដែនជម្រកសត្វព្រៃតាតៃមានទឹកជ្រោះ(តាតៃ) ស្ទឹង(ស្ទឹងព្រាត់) និងព្រែក(ព្រែកតាតៃ)មានសក្តានុពលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។

ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ ដោយសហការជាមួយអ្នក ពាក់ព័ន្ធ ដើម្បីគ្រប់គ្រង ការពារ និង អភិរក្សជីវៈចម្រុះ និង ធនធានធម្មជាតិក្នុងតំបន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here