អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូង នៃស្ពានហាល

0
291

កាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត មួយផ្នែក ចាប់ពីស្ពានហាលទៅខាងត្បួង ត្រូវបានបញ្ចប់ការងារជួសជុល ក្នុងដំណាក់កាលទី១ ដោយអ្នកជំនាញ នៃអាជ្ញាធរអាជ្ញាធរជាតិអប្សរា។


លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករានេះថា គម្រោងលើកតម្លៃសំណង់បុរាណ និងលើកកម្ពស់សោភ័ណភាពច្រាំងកសិន្ធុផ្នែកខាងត្បួង នៃស្ពានហាល ត្រូវបានបញ្ចប់ការងារជួសជុលជាស្ថាពរ ដោយដំណើរការជួសជុល បានចាប់ផ្តើមតំាងពីអំឡុងកញ្ញា ឆ្នាំ២០២១មក។

លោកបន្តថា ក្រោយពេលបញ្ចប់ការងារជួសជុលពង្រឹងរចនាសម្ព័ន្ធ ក្នុងដំណាក់កាលទី១នេះ ក្រុមការងាររំពឹងថា នឹងធ្វើឱ្យកាំជណ្តើរច្រាំងកសិន្ធុ មានភាពរឹងមាំយូរអង្វែងបន្តទៅមុខទៀត ព្រោះថាបើសិនមិនមានការជួសជុលពង្រឹងទេ នាពេលខាងមុខ កាំជណ្តើរនៅតាមផ្នែកខ្លះ នឹងរលួសធ្លាក់ជាផ្ទាំងធំៗ មិនងាយស្រួល នឹងធ្វើការជួសជុលឡើយ។


សូមជម្រាបផងដែរថា គម្រោងជួសជុលពង្រឹងរចនាសម្ព័ន្ធកាំជណ្តើរច្រាំងកសិន្ធុផ្នែកខាងត្បូង នៃស្ពានហាល បានចែកចេញជា ៣ដំណាក់កាលធំៗ ក្នុងប្រវែងសរុប២០០ម៉ែត្រ ដោយប្រើប្រាស់ពេលវេលាជួសជុលចំនួន ៣ឆ្នាំ ទើបរួចរាល់ ដោយក្នុងដំណាក់កាលទី១ ធ្វើការងារជួសជុល បានតែប្រវែង ៨០ម៉ែត្រប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here