អាមេរិក និងអាល្លឺម៉ង់បង្កើនការព្រមានអំពីបំពង់បង្ហូរប្រេង ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន

0
149

សហរដ្ឋអាមេរិក និងអាឡឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា បានព្រមានរុស្ស៊ីថា បំពង់បង្ហូរឧស្ម័នដ៏សំខាន់មួយនឹងជាប់គាំង ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ខណៈដែលក្រុងវ៉ាស៊ីនតោនបង្ហាញក្តីសង្ឃឹមសម្រាប់ផ្លូវការទូត ទោះបីជាមានសេចក្តីថ្លែងការណ៍ដ៏ត្រជាក់ល្ហឹមពីទីក្រុងម៉ូស្គូក៏ដោយ។ មួយថ្ងៃបន្ទាប់ពីអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានឆ្លើយតបជាផ្លូវការ ចំពោះការទាមទារសន្តិសុខដែលចេញដោយរុស្ស៊ី មន្ត្រីកំពូលនៅទីក្រុងមូស្គូបាននិយាយថា កង្វល់ចម្បងរបស់ពួកគេមិនត្រូវបានដោះស្រាយទេ ប៉ុន្តែក៏មិនបានបដិសេធការចរចាថ្មី។ សហរដ្ឋអាមេរិកបានព្រមានរុស្ស៊ីអំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើខ្លួនឈ្លានពានអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូបានប្រមូលកងទ័ពរាប់ម៉ឺននាក់ នៅតាមព្រំដែនជាមួយប្រទេសជិតខាង។ បន្ទាប់ពីការពិភាក្សាអំពីការបែកបាក់គ្នានៅក្នុងទ្វីបអឺរ៉ុប រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានប្រាប់សភាថា រដ្ឋាភិបាលកំពុង “ធ្វើការលើកញ្ចប់ទណ្ឌកម្មដ៏រឹងមាំ” ជាមួយសម្ព័ន្ធមិត្តដែលនឹងរួមបញ្ចូលគម្រោងបំពង់បង្ហូរប្រេង Nord Stream 2។ បំពង់បង្ហូរប្រេងដែលអាល្លឺម៉ង់បានសាងសង់ឡើង បើទោះបីជាមានការរិះគន់ពីសហរដ្ឋអាមេរិក និងអឺរ៉ុបខាងកើតក៏ដោយ វានឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីរុស្ស៊ីច្រើនជាងទ្វេដង ដល់ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប។ នៅទីក្រុងវ៉ាស៊ីនតោន មន្ត្រីកំពូលម្នាក់បានសម្តែងទំនុកចិត្តថា ការលុកលុយរបស់រុស្ស៊ីនឹងបញ្ឈប់ប្រទេសអាឡឺម៉ង់ ពីការធ្វើសកម្មភាពលើគម្រោងតម្លៃរាប់ពាន់លានដុល្លារ។ លោក Victoria Nuland អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនយោបាយ បាននិយាយថា “ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ឬ តាមមធ្យោបាយផ្សេងទៀត Nord Stream 2 នឹងមិនឆ្ពោះទៅមុខទេ” ។ សេតវិមានបានប្រកាសថា អធិការបតីថ្មីរបស់អាល្លឺម៉ង់លោក Olaf Scholz នឹងធ្វើទស្សនកិច្ចនៅថ្ងៃទី7 ខែកុម្ភៈ ហើយពិភាក្សាអំពីវិបត្តិជាមួយប្រធានាធិបតីលោក Joe Biden។ លោក Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍តាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថា អាមេរិកកំពុងពិចារណាការគាំទ្រផ្នែកសេដ្ឋកិច្ច បន្ទាប់ពីជំនួយយោធាចំនួន 650 លានដុល្លារកាលពីឆ្នាំមុន។ សេចក្តីថ្លែងការណ៍របស់សេតវិមាន បាននិយាយថា លោក Biden “បានបញ្ជាក់សារជាថ្មី អំពីការត្រៀមខ្លួនរបស់អាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន”។ អង្គការ NATO បានដាក់ទាហានចំនួន ៨.៥០០ នាក់ រង់ចាំការដោះស្រាយវិបត្តិអ៊ុយក្រែន ជាឈុតឆាកមួយដែលរំឮកដល់សង្រ្គាមត្រជាក់ជាមួយសហភាពសូវៀត៕ (AFP ថ្ងៃទី២៨ ខែមករា)

LEAVE A REPLY

Please enter your comment!
Please enter your name here