ការបោះឆ្នោតស្កុតលែន ដើម្បីឯករាជ្យថ្មី មានការប៉ះទង្គិចជាមួយទីក្រុងឡុង

0
67

គណបក្សជាតិស្កុតលែន កាលពីថ្ងៃអាទិត្យ ទី៩ ខែឧសភា បាននិយាយថា ជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីរបស់ខ្លួននៅក្នុងសភា គឺជាមូលដ្ឋានសម្រាប់ការធ្វើប្រជាមតិឯករាជ្យថ្មីមួយ ទោះបីជាមានការប្រឆាំងពីទីក្រុងឡុងក៏ដោយ។ ខណៈដែលគណបក្សជាតិស្កុតលែន SNP បានធ្វើយុទ្ធនាការលើការសន្យាថា នឹងធ្វើការបោះឆ្នោតថ្មីនោះរដ្ឋាភិបាលអង់គ្លេស ដែលជាអ្នកត្រូវផ្តល់ការអនុញ្ញាតស្របច្បាប់ជាផ្លូវការ បានជំទាស់ដោយលើកឡើងពីការភ័យខ្លាចនៃជម្លោះនយោបាយ និងផ្លូវច្បាប់ដែលអូសបន្លាយ។ ឥឡូវអ្នកជាតិនិយមនិយាយថា ចំណែកអាសនៈរបស់ពួកគេមានការកើនឡើងបន្តិចសរុប ៦៥ ផ្តល់ឱ្យពួកគេនូវអាណត្តិសម្រាប់ “indyref2” បន្ទាប់ពី «No Vote» នៅក្នុងការធ្វើប្រជាមតិឯករាជ្យលើកដំបូងរបស់ស្កុតលែន ក្នុងឆ្នាំ ២០១៤ ។

ប្រព័ន្ធផ្សព្វផ្សាយស្កុតលែនបានសង្កត់ធ្ងន់លើការបង្ហាញដ៏ខ្លាំងរបស់ SNP ជាមួយកាសែត The Herald កាលពីថ្ងៃអាទិត្យ បានបង្ហាញនៅទំព័រមុខថា “ឈ្នះភ្លូកទឹកភ្លូកដី”។ ប៉ុន្តែកាសែតនៅពាសពេញចក្រភពអង់គ្លេសមានការខុសប្លែកពីគ្នា នៅពេលកាសែត The Sunday Telegraph បានប្រកាសថា “លោកស្រី Sturgeon ខ្វះសំឡេងភាគច្រើន”។ មេដឹកនាំ SNP លោកស្រី Nicola Sturgeon បាននិយាយនៅក្នុងសុន្ទរកថាថា ពេលនេះ Westminster មិនមានយុត្តាធិការប្រជាធិបតេយ្យ ដើម្បីបដិសេធការធ្វើប្រជាមតិឯករាជ្យជាលើកទីពីរទេ។ លោកស្រីបានប្រាប់ BBC កាលពីថ្ងៃអាទិត្យថា “ខ្ញុំសង្ឃឹមថា នឹងដឹកនាំស្កុតលែនទទួលបានឯករាជ្យ” ។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បាននិយាយថា ការធ្វើប្រជាមតិឆ្នាំ ២០១៤ ដែល ៥៥ ភាគរយ បានបោះឆ្នោត “No” គួរតែជាព្រឹត្តិការណ៍ទីមួយ នៅក្នុងប្រទេសអង់គ្លេស៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here