បុរស២នាក់នាំគ្នាទៅឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ម្នាក់របួសធ្ងន់ម្នាក់

0
322

 

ខេត្តរតនគិរី÷ បុរស២នាក់នាំគ្នាទៅឆក់ត្រីនៅក្នុងអូរ ហើយត្រូវបានភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅវេលាម៉ោង
៣និង១០នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅចំណុចអូរចូន ស្ថិតនៅក្នុងភូមិកាចូនលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។

របាយការណ៍របស់នគរបាលស្រុកវើនសៃ បានបញ្ជាក់ថា
ជនរងគ្រោះទី១-ឈ្មោះ ស៊ីន ប៊ុនយី ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិទំពួនមុខរបរទាហាននៅអង្គភាពវរៈ៨៤ឈរជើងនៅអូរតាង៉ាវស្ថិតក្នុងខេត្តស្ទឹងត្រែង ស្លាប់ក្រោយពេលដឹកបញ្ជូនទៅដល់មណ្ឌលសុខភាពកាចូន។

ជនរងគ្រោះទី២-ឈ្មោះ ទិន គី ភេទប្រុស អាយុ២៨ឆ្នាំជនជាតិទំពួន មុខរបរកសិករ រងរបួសធ្ងន់ បានដឹកបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពកាចូន ទាំង២នាក់មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។

របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាម បានចាត់កម្លាំងជំនាញចុះសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលកាចូនលោកគ្រូពេទ្យមណ្ឌលសុខភាពកាចូននិងអាជ្ញាធរមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្សសាកសពនិងធ្វើកោសល្យវិច័យសព
មានសភាពរឹងគ្មានខ្លិនសម្លៀកបំពាក់ខោពណ៌កាហ្វេជេីងខ្លី ឃើញតាមដងខ្លួនពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡេីយ។

សមត្ថកិច្ចបានសន្និដ្ឋានយោងតាមការពិនិត្យសាកសពជនរងគ្រោះខាងលើនិងផ្អែកតាមការបញ្ជាក់របស់លោកគ្រូពេទ្យអាចសន្និដ្ឋានបានថា ករណីនេះពិតជាស្លាប់ដោយសារក្បាលដុំឆក់ត្រីឆ្លងចរន្តភ្លើងបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន។

បន្ទាប់ពីធ្វើកោសល្យច័យរួចរាល់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ាល់ រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here