សម្តេចប៉ាប ហ្វ្រង់ស្វីស ជំរុញឱ្យបញ្ចប់ការប៉ះទង្គិចគ្នា នៅក្រុងហ្សេរូសាឡឹម

0
41

សម្តេចប៉ាប ហ្វ្រង់ស្វីស កាលពីថ្ងៃអាទិត្យ ទី៩ ខែឧសភា បានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា នៅភាគខាងកើតទីក្រុងហ្សេរូសាឡឹម ដែលមានការប៉ះទង្គិចគ្នារវាងប៉ាឡេស្ទីន និងប៉ូលិសអ៊ីស្រាអែលដែល បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជាច្រើននាក់រងរបួស។ បន្ទាប់ពីបានបួងសួង Regina Caeli មក សម្តេចប៉ាបបានមានបន្ទូលថា ព្រះអង្គកំពុង “យកចិត្តទុកដាក់ជាពិសេស ចំពោះព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅក្រុងហ្សេរូសាឡឹម”។ ព្រះអង្គថា “ខ្ញុំអធិស្ឋានដូច្នេះថា នេះអាចជាកន្លែងជួបជុំគ្នា មិនមែនជាកន្លែងប៉ះទង្គិចគ្នាដោយហិង្សានោះទេ ជាកន្លែងអធិស្ឋាន និងសន្តិភាព”។ ភាពតានតឹងបានកើនឡើងខ្ពស់ កាលពីថ្ងៃអាទិត្យ នៅភាគខាងកើតក្រុងហ្សេរូសាឡឹម បន្ទាប់ពីប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ និងកងកំលាំងសន្តិសុខអ៊ីស្រាអែល ដែលបង្កឱ្យមានការព្រួយបារម្ភជាសកល ដែលថា ភាពចលាចលនេះអាចរាលដាលថែមទៀត។ អំពើហិង្សានៅជុំវិញបរិវេណវិហារអ៊ីស្លាម Al-Aqsa ដែលភាគច្រើននៅពេលយប់ គឺអាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០១៧ ដោយអ្នកតាំងទីលំនៅរបស់ជ្វីហ្វនៅភាគខាងកើតក្រុងហ្សេរូសាឡឹម។ សម្តេចប៉ាបក៏បានបួងសួងដល់ជនរងគ្រោះនៃការវាយប្រហារ កាលពីថ្ងៃសៅរ៍ លើសាលារៀនមួយនៅទីក្រុងកាប៊ុល ដោយបានពិពណ៌នាថា នេះជាសកម្មភាពអមនុស្សធម៌ ដែលបានសម្លាប់មនុស្សជាង ៥០នាក់ ភាគច្រើនជាក្មេងស្រី នៅពេលពួកគេកំពុងចេញពីសាលារៀន៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here