លេងចឹងៗ! លោកសង្ឃស្ទាវ សូត្រមន្តបិទយ័ន្តឲ្យស្រីស្អាតក្មេងៗ ពីមុខរហូតដល់លើដើមទ្រួង កំពុងត្រូវបានគេរិះគ.ន់ ព្រោះអាកប្បកិរិយាស្មោ.គគ្រោគ…….

0
82

ប្រទេសថៃ៖ ប៉ូលីសបានទទួលរបាយការណ៍អំពីរឿងមួយដែលកំពុងត្រូវបានគេរិះ គ ន់ស្ទើរតែពេញប្រទេស ករណីព្រះសង្ឃវ័យប្រហែល២០ឆ្នាំ ១រូប សម្រេចបើកអាស្រមផ្ទាល់ខ្លួននៅឯវត្តដ៏ល្បីល្បាញមួយនៅខេត្តឈៀងម៉ៃ
ដោយមានទទួលសាក់រូបតានិមិត្ត និងធ្វើពិធីផ្សេងៗដូចជាសូត្រមន្តបិទមាសនៅលើខ្លួនប្រាណ និងបូជាគ្រឿងសក្ការៈបូជាផ្សេងៗ ដែលអាកប្បកិរិយាអម្បាលម៉ានរបស់ព្រះសង្ឃរូបនេះបានធ្វើឲ្យពលរដ្ឋ នឹងអ្នកលេងលើបណ្ដាញសង្គមចា ត់ ទុ កថាជាអំពើ ស្មោ គ គ្រោ គ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook ។

តាមរយៈរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គមមានមនុស្សជាច្រើនបានមកធ្វើពិធីនៅអាស្រមមួយនេះ មានទាំងស្ត្រី និងបុរស ដែលគេឃើញមានស្រ្ដីវ័យក្មេងជាច្រើនបានឲ្យព្រះសង្ឃរូបនេះធ្វើពិធីបិទសន្លឹកមាសនៅលើដៃ នឹងមុខ ដែលជាពិសេសនោះយើងឃើញមានរហូតដល់បិទនៅលើដើមទ្រួងទៀតផង
ចំណែកប្រុសៗគឺព្រះសង្ឃវ័យក្មេងរូបនេះបានធ្វើពិធី សា ក់យ័ន្ដឲ្យ ហើយយើងក៏ឃើញមានមានរូបភាពរបស់ព្រះសង្ឃក្នុងលក្ខណៈអង្គុយបង្ហុយបារី ផឹ កតែយ៉ាងព្រងើយ ដោយទង្វើទាំងអស់នេះបានបង្ហាញការ ជះ ឥទ្ធិពលដល់ពុទ្ធសាសនាយ៉ាង ធ្ង ន់ធ្ងរ។

ជាមួយគ្នានេះដែរ អ្នកភូមិដែលរស់នៅតំបន់នោះបានត្អូញត្អែរប្រាប់ភ្នាក់ងារពាក់ព័ន្ធឲ្យស៊ើបអង្កេតរឿងនេះ ព្រោះវាមើលទៅមិនត្រឹមត្រូវ ហើយពួកគេចង់ឲ្យព្រះសង្ឃវ័យ២០ឆ្នាំនោះ គួរតែរើអាស្រមចេញពីវត្ត គួរតែទៅបង្កើតអាស្រមនៅទីកន្លែងផ្សេង ហើយជាពិសេសមិនគួរប្រើក្រណាត់ពណ៌លឿង ឬប្រើទីកន្លែងវត្តអារ៉ាមដើម្បីធ្វើសកម្មភាពតាមរបៀបនេះឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here