ផ្លូវថ្មីមួយខ្សែនឹងត្រូវសាងសង់តភ្ជាប់ពីផ្លូវជាតិលេខ៤មកកាន់ភ្នំបូកគោ

0
69

ព្រះសីហនុៈ រាជរដ្ឋភិបាលកម្ពុជា នឹងសាងសង់ផ្លូវមួយខ្សែតភ្ជាប់ផ្លូវជាតិលេខ៤ ដើម្បីឡើងទៅកាន់លើភ្នំបូកគោ ដែលមានប្រវែងប្រមាណ២៧គីឡូម៉ែត្រ។

អ្នកឧកញ៉ាម៉ុង ឬទ្ធី បានមានប្រសាសន៍ឱ្យដឹងថា ផ្លូវមួយខ្សែនេះមានប្រវែង ២៧គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨-២០០ ឆ្ពោះត្រង់ទៅភ្នំបូកគោតែម្តង។

ផ្លូវមួយខ្សែនេះ កាត់ចំការដូងប្រេងរបស់លោក មួយចំនួនធំហើយលោកក៏បានធ្វើសម្បទានផងដែរ។ ដោយឡែកថវិកាសាងសង់រ៉ាប់រងដោយអ្នកឧកញ៉ា សុខ គង់ ដែលជាអ្នកកំពុងអភិវឌ្ឍន៍នៅលើភ្នំបូកគោនោះ។

កិច្ចពិភាក្សាលើការសាងសង់ផ្លូវ និងសម្របសម្រួលលើផលប៉ះពាល់ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមករានេះ ក្រោមអធិបតីភាពលោកឧបនា​យករដ្ឋមន្ត្រីជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here