ចាប់តាំងពីតម្លៃសាច់ជ្រូកឡើងថ្លៃដល់ ២០០បាត (៦ដុល្លារអាម៉េរិក)ក្នុងមួយគីឡូ ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិក

0
476

ហាងលោក វីឆៃ រ៉ុងតាវីឆៃ (Wichai Rungtaweechai) ជាប់មមាញឹកក្នុងការលក់សាច់ក្រពើ ដែលប្រជាជនថៃគិតថាមានតម្លៃធូរថ្លៃហើយមានប្រូតេអ៊ីនខ្ពស់។
សាច់ក្រពើមួយគីឡូតម្លៃប្រមាណ ២ដុល្លារប៉ុណ្ណោះ ដែលជាតម្លៃមួយដែលជួយសម្រាលបន្ទុកចំណាយអ្នកទទួលទានក្នុងវិបត្តិកូវីដ១៩ និង ជំងឺប៉េស្តជ្រូកអាហ្រ្វិកដែលធ្វើឱ្យតម្លៃសាច់ជ្រូកឡើងថ្លៃ។ នេះជាដំណឹងអាក្រក់មួយចំពោះសត្វក្រពើ ជាង ១ម៉ឺនក្បាល របស់លោក វីឆៃ ក្នុងកសិដ្ឋាននៅខេត្តណាខន ផាថុម(Nakhon Pathom)។

ថ្លែងប្រាប់សារព័ត៌មាន South China Morning Post លោក វីឆៃ ថា មែនទែនទៅលោកមិនដឹងថាត្រូវគ្រប់គ្រងតម្រូវការយ៉ាងណានោះទេ។ ភោជនីយដ្ឋាន និង អាជីវករ លក់ សាច់ ចង់ បាន ក្នុងបរិមាណ ច្រើន ខណៈ អតិថិជនរាយ ផ្សេង ទៀត ដែល ចង់ សាកពិសារ សាច់ ក្រពើ បញ្ជាទិញ យក ទៅ ផ្ទះ ធ្វើ ម្ហូប ខ្លួន ឯង។


យោងតាមលោក វីឆៃ បានឱ្យដឹងថា ហេតុផលដែលអតិថិជនងាកទៅរកសាច់ក្រពើ ដោយសារវាស្តើង និងមានប្រូតេអ៊ីនច្រើនជាងសាច់ជ្រូក ហើយរឹងឆ្ងាញ់ជាងសាច់មាន់។
គួរបញ្ជាក់ថា កាលពី ២ សប្ដាហ៍មុន កសិដ្ឋានចិញ្ចឹមជ្រូកថៃបានធ្លាក់ក្នុងវិបត្តិនៃជំងឺ ដោយរដ្ឋាភិបាលថៃបានបញ្ជាក់ជាផ្លូវការនូវជំងឺប៉េស្តអាហ្វ្រិក ដែលធ្វើឱ្យប៉ះពាល់ជាខ្លាំងក្នុងសង្វាក់ផ្គត់ផ្គង់សាច់ជ្រូកស្រស់និងផលិតផលធ្វើពីសាច់ជ្រូក។


លើសពីនេះ ប្រទេស ថៃ បាន សម្លាប់ ជ្រូក រាប់ សែន ក្បាល ដើម្បី គ្រប់គ្រង ការ ផ្ទុះ រីករាលដាលនៃជំងឺ នេះ ខណៈ កោះតៃវ៉ាន់ និង កម្ពុជា បាន ហាមឃាត់ ការ នាំ ចូល សាច់ជ្រូកនិងជ្រូករស់ របស់ ថៃ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here