នាយក រដ្ឋមន្ត្រី ថៃ នឹង ទៅ បំពេញ ទស្សនកិច្ច នៅ អារ៉ាប៊ីសាអូឌីត បន្ទាប់ពីជម្លោះ ការទូត ជិត បីទសវត្សរ៍

0
304

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី23 ខែមករាថា នាយករដ្ឋមន្ត្រីថៃនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត នៅក្នុងអ្វីដែលនឹងក្លាយជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីមានជម្លោះការទូត ជុំវិញការលួចគ្រឿងអលង្ការ ជិត បីទសវត្សរ៍កន្លងមក។ អារ៉ាប៊ីសាអូឌីតបានបន្ទាបទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយទីក្រុងបាងកក បន្ទាប់ពីការលួចគ្រឿងអលង្ការ ក្នុងឆ្នាំ 1989 ប្រហែល 20 លានដុល្លារអាមេរិក ដោយឆ្មាំជនជាតិថៃម្នាក់ធ្វើការនៅក្នុងរាជវាំងរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលត្រូវបានគេហៅថា “Blue Diamond Affair”។ ត្បូង មួយ ចំនួន ធំ រួម ទាំង ត្បូង ពេជ្រ ពណ៌ ខៀវ ដ៏ កម្រ នៅ មិន ទាន់ រក ឃើញ នៅ ឡើយ ទេ។ ក្រសួងការបរទេស អារ៉ាប៊ីសាអូឌីត បាន និយាយ ថា នាយករដ្ឋមន្ត្រី ថៃលោក ប្រាយុទ្ធ ចាន់អូចា នឹង ចាប់ផ្តើម ដំណើរ ទស្សនកិច្ច រយៈពេល ពីរ ថ្ងៃ ទៅកាន់ ប្រទេស អារ៉ាប៊ីសាអូឌីត នៅ ថ្ងៃ អង្គារស្អែក តប តាម ការ អញ្ជើញ របស់ រាជទាយាទ អារ៉ាប៊ីសាអូឌីត Mohammed bin Salman។ ក្រសួងបាននិយាយថា “ដំណើរទស្សនកិច្ចនេះកើតឡើង ចំពេលមានការពិគ្រោះយោបល់ ដែលនាំឱ្យមានការយល់ឃើញកាន់តែជិតស្និទ្ធ លើបញ្ហាផលប្រយោជន៍រួម”។ ដំណើរ ទស្សនកិច្ច នេះ មាន គោល បំណង សម្រប សម្រួល លើ បញ្ហា ទាំង នោះ ដោយ មិន បាន បញ្ជាក់ លម្អិត ឡើយ។ ការលួចគ្រឿងអលង្ការនៅតែជាអាថ៌កំបាំងដ៏ធំបំផុតមួយរបស់ប្រទេសថៃ ដែលមិនទាន់អាចដោះស្រាយបាននៅឡើយ ហើយដែលគេឃើញមេទ័ពកំពូលថៃខ្លះ មានជាប់ពាក់ព័ន្ធ។ មួយឆ្នាំបន្ទាប់ពីការលួច អ្នកការទូតអារ៉ាប៊ីសាអូឌីត ៣ នាក់ ក្នុងប្រទេសថៃ ត្រូវបានសម្លាប់ ដោយការធ្វើឃាត ចំនួន បីផ្សេងគ្នា ក្នុងមួយយប់។ មួយខែក្រោយមក ពាណិជ្ជករអារ៉ាប៊ីសាអូឌីត លោក Mohammad al-Ruwaili ដែលបានឃើញការបាញ់ប្រហារជីវិតនោះ បានបាត់ខ្លួន ហើយក្រោយមកនៅក្នុងឆ្នាំ 2014 តុលាការព្រហ្មទណ្ឌថៃបានច្រានចោលសំណុំរឿងប្រឆាំងនឹងបុរស 5 នាក់ រួមទាំង មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ ដោយចោទប្រកាន់ពីបទឃាតកម្មលើ Ruwaili។ ប្រទេសថៃបានខ្នះខ្នែងក្នុងការធ្វើឱ្យមានទំនាក់ទំនងធម្មតាឡើងវិញ ជាមួយព្រះរាជាណាចក្រសម្បូរប្រេងមួយនេះ បន្ទាប់ពីជម្លោះដែលបានធ្វើឱ្យខាតបង់ប្រាក់ចំណូលពីពាណិជ្ជកម្ម និងទេសចរណ៍រាប់ពាន់លានដុល្លារ និងការបាត់បង់ការងារដល់ពលករចំណាកស្រុកថៃ រាប់ម៉ឺននាក់៕ (Reuters ថ្ងៃទី២៤ ខែមករា)

LEAVE A REPLY

Please enter your comment!
Please enter your name here