វ៉ាត់ ចំរើន៖ ខ្វល់ខ្វាយលើសមត្ថភាពកីឡាករសម្រាប់ស៊ីហ្គេម ២០២៣

0
173

«យើងខ្វល់ខ្វាយជាងគេ គឺលើសមត្ថភាពកីឡាករ កីឡាការិនី ដោយសារពេលវេលាកាន់ខ្លីមានការលំបាកក្នុងការកសាងសមត្ថភាពមនុស្សឲ្យខ្លាំងពូកែ។ អ៊ីចឹងទេ មានតែខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី លោកគ្រូ អ្នកគ្រូ និងមន្ត្រីបច្ចេកទេសរបស់យើងទាំងអស់គ្នាត្រូវប្រឹងប្រែង និងប្រើប្រាស់ពេលវេលាខ្លីនេះឲ្យមានន័យបំផុត ក្នុងការរុញបច្ចេកទេស និងគុណផលកីឡារបស់យើងឲ្យឈានដល់កម្រិតខ្ពស់ ដើម្បីជាក្តីសង្ឃឹមក្នុងការស្វែងរកនូវប្រៀបឈ្នះ និងឧត្តមភាពប្រកួតប្រជែងមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC)។

 

លោក វ៉ាត់ ចំរើន ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ពីថ្ងៃទី៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយបើគិតពីថ្ងៃនេះដល់ថ្ងៃប្រកួតនៅសល់តែជាង៤០០ថ្ងៃប៉ុណ្ណោះ ដោយវេលាកាន់តែខ្លីៗទៅនេះ គឺជាក្តីបារម្ភច្រើនក្នុងការអភិវឌ្ឍគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី។ ដោយឡែកហេដ្ឋារចនាសម្ព័ន្ធកីឡា ការៀបចំទីលានប្រកួតត្រូវបានរៀបចំបានជាង៩០%ហើយ ខណៈការរៀបចំ ការទទួលបដិសណ្ឋារកិច្ចមិនមានអ្វីជាក្តីបារម្ភនោះទេ ដោយសារកម្ពុជាធ្លាប់ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗបានល្អប្រសើរ និងទទួលបានការកោតសរសើរពីអន្តរជាតិ។ អ្វីដែលយើងខ្វល់ខ្វាយជាងគេ គឺលើសមត្ថភាពកីឡាករ កីឡាការិនី ដោយសារពេលវេលាកាន់ខ្លីមានការលំបាកក្នុងការកសាងសមត្ថភាពមនុស្សឲ្យខ្លាំងពូកែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here