បទពិសោធន៍នៃខ្សែជីវិតដ៏អស្ចារ្យរបស់ កំពូលមហាសេដ្ឋីអាមេរិកម្នាក់

0
253

កាលនៅជាក្មេងប្រុសជនជាតិស្កុតទ្បែនម្នាក់ Andrew Carnegie បានមកកាន់ប្រទេសអាមេរិកហើយចាប់ផ្តើមអាជីពប្លែកៗពីគេ។នៅទីបំផុតគាត់បានក្លាយទៅជាមនុស្សម្នាក់ក្នុងចំណោមផលិតករដែកថែបច្រើនជាងគេនៅស រ អា។មានពេលមួយនោះ គាត់មានអ្នកមានប្រាក់លានចំនួន៤៣នាក់ធ្វើការអោយគាត់។ កាលជំនាន់នឹង លុយមួយលានដុល្លារច្រើនណាស់ ទោះបីឥលូវនេះក៏នៅតែច្រើនដែរ។
មានមនុស្សម្នាក់បានសួរលោក Carnegie ថា: “តើលោករកបានមនុស្សយ៉ាងម៉េចដើម្បីធ្វើការជាមួយ?”។លោក Carnegie ក៏ឆ្លើយតបថា:” ស្វែងរកមនុស្សប្រៀបដូចជាជីករកមាសអញ្ចឹង។ដើម្បីរកបានមាសមួយអោនស៍ ounce អ្មកត្រូវជីកកកាយដីមួយតោន។ប៉ុន្តែពេលអ្នកទៅជីកគឺដើម្បីរកមាស មិនមែនរកដីទេ”។
លោក​ Carnegie ជាឧស្សាហករនិងជាសប្បុរសជនដែលជួយដល់សង្គមយ៉ាងច្រើន។ លោកក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានជាងគេនៅអាមេរិក។
គតិរបស់រឿង: ” ធ្វើជាអ្នកជីកមាស។បើសិនជាអ្នកចាំតែស្វែងរកកំហុសមនុស្សឬរបស់នោះ មិនដឹងជាយកទៅណាអស់ទេ។ ចុះតើអ្នកកំពុងស្វែងរកអ្វី? ចម្លើយរបស់លោក Carnegie មានសារមួយសំខាន់ណាស់។វាតែងតែមានអ្វីមួយវិជ្ជមាននៅរាល់មនុស្សនិងស្ថានភាពទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here