ពេទ្យទាហានជួរមុខដ៏សកម្មម្នាក់បានទទួលមរណភាពក្រោយពីបានឆ្លងជំងឺកូវីដ១៩នេះ

0
340

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា “Khuon Nisa ” នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថាឪពុករបស់អ្នកនាងដែលជាពេទ្យទាហានជួរមុខមួយក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ បានទទួលមរណៈភាពហើយ បន្ទាប់ពីឆ្លងជំងឺនេះ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គណនេយ្យខាងលើបានឲ្យដឹងបែបនេះថា៖ លោកឱពុកកម្សត់កូនអើយ លោកផុតទក្ខហើយ លោកលាពួកយើងរហូត។លោកប៉ាលះបង់ណាស់ លះបង់រហូតទាល់សូន្យខ្លួន។ ប៉ាលំបាកពេកហើយ ពួកយើងពិបាកទទួលយកណាស់ប៉ា…។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួររំលឹកផងដែរថាកាលពី០៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅថា គណនេយ្យហ្វេសបុកខាងលើក៏បានឲ្យដឹងបែបនេះ : សូមគោរព និងជម្រាបជូនបងប្អូនទាំងអស់អោយបានជ្រាបថាពេលនេះលោកប៉ារបស់ខ្ញុំ បានឆ្លងនូវជម្ងឺ កូវីដ១៩ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុដូចនេះ បងប្អូនដែលបានជាប់ពាក់ពន្ធនឹងគាត់ក្នុងពេលកន្លងមក ដូចជា កងកម្លាំងភូមិភាគពិសេស(កួរស្រូវ)អ្នករស់នៅក្នុងភូមិ9 ក្នុងខណ្ឌចំការមន នឹង ក្រុមគ្រូពេទ្យដែលបានរួមការងារជាមួយគាត់កាលពីថ្ងៃ២៧និង២៨ខែមេសា កន្លងទៅនៅវេទិកាចាក់វ៉ាក់សាំងក្រុងតាខ្មៅទាំងអស់ សូមទៅទទួលការធ្វើសំណាក។ សូមទេវតាជួយថែរក្សាលោកប៉ាខ្ញុំ ព្រមទាំងក្រុមគ្រួសាររបស់ខ្ញុំ អោយឆ្លងផុតពីពេលវេលាដល់អាក្រក់នេះផង ហើយក៏សូមលើកម្រាមដៃដប់ គោរពអគុណដល់ទឹកចិត្ត និងការជួយយកអសាររបស់បងប្អូនដល់គ្រួសារខ្ញុំក្នុងលំបាកមួយនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here