​ថៃ​រាយការណ៍​ពី​ការ​ស្លាប់​ដំបូង ​ដោយ​មេរោគបំលែងថ្មី Omicron

0
101

មន្ត្រីសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែមករាថា ប្រទេសថៃបានរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួនដោយសារវីរុស Omicron ដែលជាមេរោគបំលែងថ្មីឆ្លងខ្លាំង។ ការស្លាប់ស្ត្រីអាយុ 86 ឆ្នាំម្នាក់ មកពីខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃ បានកើតឡើងបន្ទាប់ពីប្រទេសថៃបានរកឃើញករណី Omicron ដំបូងរបស់ខ្លួន កាលពីខែមុន ដែលនាំទៅដល់ការធ្វើចត្តាឡីស័កឡើងវិញសម្រាប់ភ្ញៀវបរទេស។ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Rungrueng Kitphati បានប្រាប់រ៉យទ័រថា “ស្ត្រីនោះជាអ្នកជំងឺនៅលើគ្រែ”។ លោកបាននិយាយថា ការស្លាប់បែបនេះត្រូវបានរំពឹងទុក ខណៈដែលប្រទេសនេះបានរាយការណ៍ករណី Omicron ជាង 10,000 ករណី ហើយលោកបានបន្ថែមថា ប្រទេសថៃនឹងមិនត្រូវការវិធានការទប់ស្កាត់បន្ថែមទៀតនោះទេ។ ប្រទេសថៃបានរាយការណ៍ពីការឆ្លងថ្មីចំនួន 8,077 និងការស្លាប់ចំនួន 9 នាក់ កាលពីថ្ងៃអាទិត្យ ដោយធ្វើឱ្យចំនួនសរុបកើនឡើងដល់ជាង 2.3 លានករណី និងការស្លាប់ជិត 22,000 នាក់ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមក្នុងឆ្នាំ 2020។ មនុស្សប្រហែល 66 ភាគរយ នៃចំនួនប្រជាជនសរុបប្រមាណ 72 លាននាក់ ដែលរស់នៅក្នុងប្រទេសនេះ បានទទួលវ៉ាក់សាំង COVID-19 ចំនួន 2 ដង ប៉ុន្តែប្រហែល 14.9 ភាគរយ បានទទួលការចាក់វ៉ាក់សាំងដូសជម្រុញ ឬ ដូសទី៣។ កាលពីថ្ងៃទី 11 ខែមករា ធនាគារកណ្តាលបាននិយាយថា ប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះនឹងទទួលរងផលប៉ះពាល់ 0.3 ភាគរយ ពី Omicron ប៉ុន្តែប្រទេសថៃអាចគ្រប់គ្រងជំងឺនេះបាននៅពាក់កណ្តាលឆ្នាំ២០២២នេះ៕ (Reuters ថ្ងៃទី១៧ ខែមករា)

LEAVE A REPLY

Please enter your comment!
Please enter your name here