បុរសមានទ្រព្យ មានអំណាចយ៉ាងណាក៏គេចមិនរួចពីកណ្តាប់ដៃស្រីស្អាត

0
65

ក្នុងលោកយើងនេះតើមានបុរសប៉ុន្មាននាក់ដែលអាចជៀសផុតពីស្រីស្អាតហ្ន?
យើងក្រទ្បេកមើលកំពូលបុរសអ្នកមានលេខ១លើពិភពលោក​ Jeff Bezos ថៅកែក្រុមហ៊ុន Amazon​ដែលមានទ្រព្យសម្បត្តិ១៧០ពាន់លានដុល្លារម្តង។

លោក​ Bezos​ ជាមនុស្សម្នាក់ដែលសហការីប្រតិបត្តិក្នុងក្រុមហ៊ុនដឹងច្បាស់ថាគាត់មិនដែលចូលចិត្តជិះឧទ្ធម្ភាគចក្រសោះ ប៉ុន្តែស្រាប់តែមានរឿងចម្លែកមួយដែលលោកបានដូរទម្លាប់នេះវិញ។ នៅរដូវប្រាំងឆ្នាំ២០១៨ លោក​ ​Bezos​ បានណាត់ជួបជាសម្ងាត់ជាមួយនាង Lauren Sanchez ម្ចាស់ក្រុមហ៊ុនយន្តហោះ Black Ops Aviation ដែលខ្លួននាងផ្ទាល់ក៏ជាអ្នកបើកបរដែរ។ អ្នកទទួលខុសត្រូវសំខាន់ៗក្នុងក្រុមហ៊ុន Amazon​ កើតក្តីងឿងឆ្ងល់នៅពេលបានឃើញតម្លៃខុសធម្មតាដែលក្រុមហ៊ុន​ Amazon​ ត្រូវបង់អោយទៅ Black Ops ដែលលោក Bezos បានជួលថតការហោះហើរសាកល្បងគំរោង Blue Origin របស់គាត់។ ពួកគេបានប្រទះឃើញនាង Sanchez ដ៏ល្អស្រស់ដែលជាអតីតអ្នកនិយាយព៌តមានអោយទូរទស្សន៍ Fox News ក្រុង​ Los Angeles នៅជាមួយនិងលោក Bezos សម្រាប់ពិនិត្យមើលការហោះហើរសាកល្បងលើកទី៩នៃកាំជ្រួច New Shepard នៅកន្លែងចិញ្ចឹមសេះដ៏ប្រណីតរបស់លោកនៅតិចសាស់ កាលពីខែកក្កដាឆ្នាំ២០១៨។

លោក​Bezos​ ក៏បានចូលរួមដេញថ្លៃក្នុងអង្គការ NASA ជាមួយក្រុមហ៊ុន២ទៀតដើម្បីបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទ័ដែរ តែបានចាញ់ក្រុមហ៊ុន SpaceX របស់លោក Elon​ ​Musk។ គ្មានរណានឹកស្មានពីការផិតក្បត់រវាងអ្នកទាំងពីរទ្បើយ។ នាង​ Sanchez​ គឺជាស្រ្តីរៀបការរួចហើយ មានស្វាមីឈ្មោះ Patrick​ Whitesell ដែលជានាយកទីភ្នាក់ងារ Endeavor សម្រាប់ជ្រើសរើសអ្នកមានទេពកោសល្យធ្វើតារា។ ប៉ុន្តែស្រមោចនៅក្បែរស្ករតើអោយទប់ចិត្តម្តេចបាន។ ដើម្បីកុំអោយទស្សនាវដ្ដី Enquirer បកអាក្រាតទាន់ លោក​ Bezos បានសារភាពប្រាប់សហការីលោកថា:” និយាយតាមត្រង់ទៅ ខ្ញុំពិតជាមានទំនាក់ទំនងជាមួយនារីនេះមែន”។

លោក​ Bezos មានភរិយាឈ្មោះ MacKenzie ដែលបានរៀបការគ្នា២៦ឆ្នាំហើយមានកូន៤នាក់។ លោកបានប្រកាសលែងលះជាមួយភរិយានៅថ្ងៃ០៩ខែមករាឆ្នាំ២០១៩ គឺ២ឆ្នាំមុនលោក Bill Gates​។
គិតទៅបុរសមានអំណាចឬទ្រព្យសម្បត្តិយ៉ាងណាក៏ដោយ រត់មិនរួចពីស្រីស្អាតមែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here