ការស្រាវជ្រាវបង្ហាញថាការហូបបាយជាប្រចាំ នាំអោយរហ័សកើតជំងឹទឹកនោមផ្អែម

0
102

អ្នកវិទ្យាសាស្ត្រខាងចំណីអាហារគេរកឃើញថា អង្ករសម្រិតជាប្រភពនៃជម្ងឺទឹកនោមផ្អែមប្រភេទទីពីរ (Type 2 Diabetes) ពីព្រោះវាជាជាតិស្ករសុទ្ធសាធ។ យើងហូបបាយអង្ករសម្រិតសព្វថ្ងៃ គឺបានន័យថាហូបស្ករសុទ្ធសាធ។ កាលណាជាតិបាយ ឬនំប៉័ងដែលធ្វើពីអង្ករសម្រិត ចូលក្នុងពោះ វាក្លាយជាជាតិស្ករភ្លាម។
ពេលនោះខួរក្បាលយើងនឹងភ្ញាក់ផ្អើល ថាមានជាតិស្ករច្រើនណាស់ ចូលក្នុងសរសៃឈាម។ វានឹងបញ្ជាអោយលំពែងយើង បញ្ចេញនូវជាតិអ៊ិនសូលីន (insulin) យ៉ាងច្រើន ដើម្បីរំលាយជាតិស្ករ អោយផ្ដល់ជាឋាមពលដល់កោសិកា សល់ពីនោះ វាបង្កើតទៅជាខ្លាញ់ យកទៅផ្ទុកក្នុងថ្លើម។ អ៊ិនសូលិនប្រៀបបាននឹងកាតាលីករ ឬបើនិយាយតាមវិទ្យាសាស្ត្រហៅថា Metabolist។ ប៉ុន្តែនៅពេលដែលកោសិកាយើង ទទួលជាតិអ៊ិនសូលីនច្រើនពេក កោសិកានឹងទៅជាខ្សោយ មិនអាចប្រើអ៊ិនសូលិន ដើម្បីបំបែកជាតិទៅជាឋាមពល។ ពេលនោះជាតិស្ករកាន់តែច្រើន អណ្ដែតនៅក្នុងឈាម ដែលគេហៅថាជម្ងឺទឹកនោមផ្អែម ឬ Type 2 Diabetes។
(ដកស្រង់ពីអត្ថបទលោក Pol Vann Chaom Mony)

LEAVE A REPLY

Please enter your comment!
Please enter your name here