ចាប់ឃាត់ខ្លួនប្រធានភូមិម្នាក់ ករណីរំ លោ ភកូនស្រីបង្កើតរបស់ខ្លួនបានសំរេច២លើក ខណៈនាងមានប្តីរួចទៅហើយ

0
245

ភ្នំពេញ ៖សមត្ថកិច្ចបានចាប់ឃាត់ខ្លួនបុរស
ម្នាក់មានតួនាទីជាប្រធានភូមិ ដែលបានធ្វើសកម្មភាពចាប់រំ លោ ភកូនស្រីបង្កើតរបស់ខ្លួនឯងដែលនាងមានប្ដីរួចទៅហើយ បានសម្រេចជាបន្តបន្ទាប់២ដងនៅរាល់ពេលដែលនាងចូលទៅងូតទឹកក្នុងបន្ទប់ទឹកក្រោយផ្ទះ។ លុះក្រោយពេលរំលោភរួចបុរសនេះតែងបានគម្រាមស ម្លា ប់ចោល ប្រសិនបើនាងរងគ្រោះហ៊ានយករឿងដ៏អាស្រូវមួយនេះប្រាប់ឲ្យម្ដាយនិងប្ដីព្រមទាំងបងប្អូនបានដឹងនោះ។|

ប៉ុន្តែទីបំផុតដោយសារតែមិនអាចអត់ទ្រាំទៅនិងអំពើដ៏លាមករបៀបនេះបានតទៅទៀត នារីរងគ្រោះ បានប្រាប់រឿងនេះទៅម្ដាយ (ប្រពន្ធជនសង្ស័យ) ទើបស្រ្តីជាម្ដាយប្ដឹងឲ្យនគរបាលឃាត់ខ្លួនបុរសនេះចាត់ការតាមច្បាប់តែម្ដង។ ការចាប់ខ្លួននោះបានធ្វើឡើង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៦ ក្រុមទី១ ផ្លូវបេតុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលចាប់រំលោ.ភកូនស្រីបង្កើតខ្លួនឯងនោះឈ្មោ ប៊ិន ផាត អាយុ៥៦ឆ្នាំ មុខរបរជាប្រធានភូមិខាងលើ ចំណែកកូនស្រីអាយុ២២ឆ្នាំ នាងមានប្ដីរួចទៅហើយ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្រ្តីជាកូនបានចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកដែលមានទីតាំងស្ថិតនៅក្រោយផ្ទះ។ ខណៈនោះជនសង្ស័យជាឪពុកបានដើរចូលទៅតាមរួចរុញទ្វារបន្ទប់ចូលទៅធ្វើសកម្មភាពចាប់រំលោ.ភសេពសន្ធវៈរហូតបានសម្រេច ហើយគម្រាមសម្លា.ប់ប្រសិនបើនាងហ៊ានយករឿងនេះប្រាប់ឲ្យម្ដាយ (ប្រពន្ធរបស់ខ្លួន) និងប្ដីព្រមទាំងបងប្អូនរបស់នាងដឹងនោះ។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីត្រូវឪពុកប្រព្រឹត្តនូវទង្វើដែលសង្គមស្អប់ខ្ពើមនិងជាបទល្មើសផងនោះ ថែមទាំងគម្រាមសម្លា.ប់បែបនេះ នាងរងគ្រោះមិនហ៊ានប្រាប់ឲ្យម្ដាយនិងប្ដីបានដឹងឡើយ ព្រោះខ្លាចឪពុកសម្លា.ប់ចោល ម្យ៉ាងវាជារឿងអស្រូវក្នុងគ្រួសារមិនចង់ឲ្យបែកធ្លាយដឹងដល់ញាតិជិតខាងនិងអ្នកភូមិហើយក៏គិតថាឪពុកកែខ្លួន។

ប៉ុន្តែពុំដូចអ្វីដែលនាងគិតទេ រំលងបាន៣ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង៧យប់ នាងបានចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកដដែលនោះម្ដងទៀត ស្រាប់តែឪពុកបានដើរចូលទៅតាមនិងបានគម្រាមសម្លា.ប់មិនឲ្យស្រែកហើយនិងមិនឲ្យប្រាប់នរណាឡើយ រួចចាប់រំលោ.ភបានសម្រេចជាលើកទី២ម្ដងទៀត។ ប្រភពខាងលើបានឲ្យដឹងបន្ថែមទៀតថា ក្រោយពីត្រូវឪពុកចាប់រំលោ.ភជាបន្តបន្ទាប់បែបនេះ ក្នុងចិត្តនាងដូចរស់នៅក្នុងឋាននរកដូច្នោះដែរ នាងបានលាក់រឿងនេះទុកក្នុងចិត្តមួយរយៈពេលមិនហ៊ានប្រាប់នរណាឡើយ ។ រហូតដល់ថ្ងៃទី៦ ខែឧសភា ដោយមិនអាចលាក់បាំងតទៅទៀតបានទើបទម្លាយរឿងនោះប្រាប់ម្ដាយ ហើយស្រ្តីជាម្ដាយ ក៏សម្រេចចិត្តប្ដឹងឲ្យនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងឃាត់ខ្លួនជនសង្ស័យដែលជាប្ដីនិងជាឪពុករូបនេះ នាំទៅធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here