មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍គ្រប់គ្នាសម្រាប់អ្នកគាំទ្រពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ខណៈសុខៗស្រាប់តែតារាចម្រៀងតូចច្រឡឹងកញ្ញា វី ឌីណែត បានប្រកាសដកខ្លួនចេញពីអាជីពសិល្បៈ ដែលខំសាងឡើងរាប់ឆ្នាំមកហើយនោះ។
ការប្រកាសរបស់តារាចម្រៀងកញ្ញា វី ឌីណែត ពេលនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រមួយចំនួនកើតចម្ងល់ និងសួរនាំពីមូលហេតុគ្រប់គ្នាថា តើនាងឈប់ពីសិល្បៈមែនឬទេ?។ ចំណែកខ្លះទៀតហាក់មិនជឿនោះទេថា នាងដើរចេញនោះព្រោះមិនទាន់មានការបកស្រាយលម្អិតហើយកំពុងតាមដានដំណឹងជាក់លាក់ណាមួយដែលជឿទុកចិត្តបាន។
កញ្ញា វី ឌីណែត បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា តិចទៀតឈប់ច្រៀងហើយ។ នាងបានបញ្ជាក់បន្ថែមថា អារឿងឈប់នឹងឈប់ហើយតែរឿងក្លាយជាអីផ្សេងអត់ដឹងអីទេ។យ៉ាងណាមិញគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ការប្រកាសបែបនេះពីកញ្ញា វី ឌីណែត នាពេលនេះជាការលេងសើច ឬជាការពិត ខណៈពេលដែលមានការជជីកសួរពីអ្នកគាំទ្រ ប៉ុន្តែនាងនៅមិនទាន់មានការឆ្លើយណាមួយឡើយ។
ដោយឡែកបើក្រឡេកទៅមើលការខំមិនពីតារាចម្រៀងរួមទ្រនំ គឺកញ្ញា ឈិន ម៉ានិច ដែលបានសសេរក្រោមសារដែល វី ឌីណែត បានបង្ហោះគឺបានពោលពាក្យយ៉ាងចាក់ដោតថា ចា៎ លោកជំទាវ ម៉េចៗមើលឯងផងណាស់ ណប់ក្នុងពេលដែល វី ឌីណែត ត្រឹមតែបានឆ្លើយតបយ៉ាងខ្លីថា ចេះថាម៉ ង។
ដោយសារតែហេតុផលនេះហើយ ទើបធ្វើឲ្យក រសង្ស័យថា តើ វី ឌីណែត ពិតមានគម្រោងសាងគ្រួសារឆាប់ៗហើយទើបបញ្ចប់អាជីពសិល្បៈចម្រៀងរបស់នាងនាពេលដ៏ខ្លីខាងមុខនេះ ឬយ៉ាងណា ។ ជុំវិញព័ត៌មានខាងលើនេះ មិនទាន់អាចស្វែងរកការបំភ្លឺពីកញ្ញា វី ឌីណែត បាននៅឡើយទេ នាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នេះ៕