ជក់ចិត្តណាស់! អ្នកប្រយុទ្ធគុនខ្មែរអំបោះឆៅសង្វៀន TVK Fighter ផ្ទុះការគាំទ្រយប់មិញ

0
160

(រាជធានីភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ TVK Fighter របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៣ មករា ឆ្នាំ២០២២ម្សិលមិញ ផ្ទុះការគាំទ្រជាខ្លាំង មិនចាញ់កម្មវិធីប្រដាល់[គុនខ្មែរអលស្តារ]ប៉ុន្មានទេ អ្នកប្រយុទ្ធគុនខ្មែរជាច្រើនរូប បានសំលៀងអាវុធ កណ្តាប់ដៃ ជង្គង់ រន្ទះជើងផ្លេកបន្ទោរ អង្រួនសង្វៀន TVK Fighter ឱ្យកាន់តែមានភាពលេចធ្លោឆ្ពោះទៅកាន់កម្រិតអន្តរជាតិ…។ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ គឺការប្រកួតប្រដាល់គុនខ្មែរនេះ បានបង្ហាញអត្តសញ្ញាណជាតិនៃមរតកក្បាច់គុនដូនតា ដែលបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយនោះ។


សូមបញ្ជាក់ថា នេះជាសប្តាហ៍ទី៣ហើយ ដែលទទក រៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ TVK Fighter ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ខៀវ កាញារីទ្ធ ដើម្បីពង្រឹងសមត្ថភាពកីឡាករគុនខ្មែរ ឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នាពេលខាងមុខ ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ។ ចំណែកការប្រកួតវិញមានទាំងលក្ខណៈប្រកួតជាគូរប្រដាល់គុនខ្មែរ គុនខ្មែរអំបោះឆៅ និងលក្ខណៈមារ៉ាតុន ដើម្បីដណ្តើមប្រាក់រង្វាន់ធំប្រចាំកម្មវិធីផងដែរ។
សូមទស្សនាកម្រងរូបភាពការប្រកួតប្រភពពីទទក៖

 

LEAVE A REPLY

Please enter your comment!
Please enter your name here