ជីកដីលក់ឬក៏ស្ដារបឹង?

0
369

ខេត្តសៀមរាប៖ “ត្រពាំងភ្លុង” ជាត្រពាំងបុរាណមួយ ដែលមានទីតាំងនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយត្រពាំងបុរាណមួយនេះផងដែរ បច្ចុប្បន្ន ត្រូវក្រុមឈ្មួញកំពុងជីកអាចម៍ដីដឹកលក់យ៉ាងគគ្រឹកគគ្រេង ក្រោមហេតុផលថា ស្ដារត្រពាំងបុរាណ ។

ពលរដ្ឋដែលនៅជុំវិញត្រពាំងភ្លុង ក៏ដូចមហាជន បានដាក់ការសង្ស័យថា ការជីកស្ដារត្រពាំងបុរាណមួយនេះ គឺគ្មានច្បាប់ទម្លាប់ច្បាស់លាស់ ព្រោះថាបើមានច្បាប់ទម្លាប់អនុញ្ញាតត្រឹមត្រូវ អាជ្ញាធរគួរតែយកច្បាប់អនុញ្ញាតទាំងនោះ បិទជាសាធារណៈឲ្យអ្នកសារព័ត៌មាននិងពលរដ្ឋបានឃើញហើយ។ សូមបញ្ជាក់ថា បឹងបុរាណត្រពាំងផ្លុងខាងលើ គឺមានការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា៕

LEAVE A REPLY

Please enter your comment!
Please enter your name here