បណ្តាំសាក់ឡូ

0
129

បណ្តាំកំពូលតារាកំប្លែងលោកសាកលីសាបលីនហៅសាកទ្បូ។
លោកសាកទ្បូបានទទួលមរណ: ភាព ក្នុងអាយុ៨៨ឆ្នាំ។គាត់បានទុកអោយយើងនូវពាក្យបណ្តាំ៤ខដូចខាងក្រោមនេះ:
១)នៅក្នុងលោកនេះគ្មានអ្វីអមត: ទ្បើយ សូម្បីបញ្ហាអ្នកក៏ដោយ។
២)ខ្ញុំចូលចិត្តដើរនៅក្រោមទឹកភ្លៀងព្រោះពុំមាននរណាមួយអាចមើលឃើញទឹកភ្នែកខ្ញុំទ្បើយ។
៣)ថ្ងៃដែលយើងខាតបង់ច្រើនបំផុតនោះគឺថ្ងៃដែលយើងមិនបានសើច។
៤)គ្រូពេទ្យដែលពូកែរជាងគេលើលោកនេះមាន…
ក) ព្រះអាទិត្យ
ខ) ការសំរាក
គ) ការហាត់ប្រាណ
ឃ) របបហូបចុក
ង) ការអោយតម្លៃខ្លួនឯង
ច) មិត្តសម្លាញ់
ចូរអ្នករក្សារទុកទាំងអស់ខាងលើនេះនៅគ្រប់តំណាក់កាលនៃជីវិតនោះអ្នកនឹងបានរស់នៅសុខស្រួលហើយ…
ពេលណាអ្នកបានមើលព្រះចន្ទ័ ក៏ដូចបានឃើញសម្រស់ដែរ។
ពេលណាអ្នកបានមើលព្រះអាទិត្យក៏ដូចបានឃើញអំណាចដែរ។
បើអ្នកបានមើលកញ្ចក់ អ្នកក៏បានឃើញការបង្កើតមួយដ៏អស្ចារ្យដែរ។
ហេតុនេះជឿខ្ញុំទៅ យើងទាំងអស់គ្នាគ្រាន់តែជាអ្នកទេសចរប៉ុណ្ណោះ ត្រូវចេះកេងយកចំណេញពីជីវិតដែលគ្រាន់តែជាដំណើរមួយប៉ុណ្ណោះ។
ហេតុនេះសប្បាយថ្ងៃនេះអោយហើយទៅ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here