ភ្នំពេញគ្រោងបង្រួមតំបន់ក្រហមអោយនៅតូចជាងមុន

0
42

អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួម
តំបន់ក្រហម មកនៅទំហំតូចជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួលជាងមុន ខណៈដែលការឆ្លងរាលដាលជំងឺកូវីដ-១៩ បានថយចុះ ពីចំនួនជាង៥០០នាក់មកនៅត្រឹមជាង២០០នាក់ក្នុងមួយថ្ងៃ ហើយការបង្រួមនេះ អាចបង្រួមមកត្រឹមបិទខ្ទប់លំនៅដ្ឋាន ដោយមិនបិទ ភូមិ សង្កាត់ទាំងមូលនោះទេ ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តមឃួង ស្រេង
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញខណៈដែល
ឯកឧត្តមអញ្ជើញ ចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមតាមដងផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ឧសភា ២០២១នេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here