កិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខេត្តរតនគិរី

0
136

ខេត្តរតនគិរី÷ ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខេត្ត។

លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត និងមានវត្តមានលោក លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកជំទាវជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត។

ក្នុងកិច្ចប្រជុំនោះដែរ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរ ពាក់ព័ន្ធ ក្នុងការចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត បានល្អប្រសើរ ការចូលរួមទប់ស្កាត់បាននូវការរីករាលដាលនូវជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានអនុវត្ត ការងារសម្រេចជោគជ័យទៅតាមទិសដៅផែនការដែល រដ្ឋបាលខេត្ត បានដាក់ចេញ តាមខែនីមួយៗ។

ជាមួយគ្នានេះលោកប្រធាន បានស្នើដល់លោក លោកជំទាវ មន្រ្ដីរាជការ និងអាជ្ញាធរ ជំនាញពាក់ព័ន្ធ សូមបន្ដផ្សព្វផ្សាយនិងណែនាំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ដើម្បីការពារខ្លួនកាន់តែប្រសើរពីជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ១៩បំប្លែងថ្មី។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងកោតសរសើរចំពោះដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដជូនប្រជាពលរដ្ឋសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ និងលើសពីផែនការដែលបានគ្រោងទុក។

លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ សូមបន្តខិតខំប្រឹងប្រែងចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន៕ ប៉ាល់ រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here