បញ្ជូន ជនជាតិ ចិន ៩ នាក់ ករណី ជួញដូរ គ្រឿងញៀន ជិត ៣៥០ គីឡូក្រាម មក តុលាការ

0
185

ភ្នំពេញៈ ក្រុម ឧក្រិដ្ឋជន ជួញដូរ គ្រឿងញៀន ឆ្លងដែន ជនជាតិ ចិន ៩ នាក់ ត្រូវបាន សមត្ថកិច្ច ប្រឆាំង គ្រឿងញៀន កម្ពុជា និង ចិន សហការ ស្រាវជ្រាវ បង្ក្រាប ចាប់ខ្លួន និង រឹបអូស គ្រឿងញៀន ជិត ៣៥០ គីឡូក្រាម រួមទាំង ចាប់យក ទ្រព្យសម្បត្តិ មួយចំនួនទៀត ។ ក្រោយ ការសាកសួរ រួចហើយ នៅ រសៀល ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ សមត្ថកិច្ច បាន បញ្ជូន ជនជាតិ ចិន ៩ នាក់ នេះ មក តុលាការ ដើម្បី ចាត់ការ តាមច្បាប់ ។
សមត្ថកិច្ច បាន ឲ្យ ដឹងថាៈ កាលពី ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ វេលា ម៉ោង ៥ និង ៥៥ នាទី រសៀល សមត្ថកិច្ច ជំនាញ នៃ មន្ទីរ ប្រឆាំង គ្រឿងញៀន ( ក ១) ដឹកនាំ ដោយ លោក ឧ ត្ត ម សេនីយ៍ ទោ អ៊ិន សុង នាយករង មន្ទីរ លោក វរសេនីយ៍ឯក ម៉ាក់ សេរី វ ឌ្ឍ នា នាយករង មន្ទីរ លោក វរសេនីយ៍ទោ ហុង សុវណ្ណារិទ្ធ នាយការិយាល័យ ( ក ១) ចូលរួម សហការ ពី កម្លាំង ជំនាញ នៃ នាយកដ្ឋាន ស៊ើបការណ៍ ខាងក្រៅ និង បច្ចេកទេស សមត្ថកិច្ច គយ កំពង់ផែ ព្រះសីហនុ និង កម្លាំង ជំនាញ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដោយមាន ការសម្របសម្រួល ពី លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ បាន ដំណើរការ ស្រាវជ្រាវ បង្ក្រាប និង ចាប់ខ្លួន ក្រុម ឧក្រិដ្ឋជន ជួញដូរ គ្រឿងញៀន ឆ្លងដែន ដែល ករណីនេះ ផ្ដើមចេញពី កិច្ចសហប្រតិបត្តិការ ជាមួយ សមត្ថកិច្ច ចិន ។
បន្ទាប់ពី សមត្ថកិច្ច ក ម្ពុ ជា ទទួលបាន ព័ត៌មាន ជំនាញ ហើយ ក៏បាន បើក ការស៊ើបអង្កេត អស់ រយៈពេល ជាង ៤ ខែ ទើប ឈានទៅ បង្ក្រាប ព្រមៗ គ្នា តែម្តង ដោយ សមត្ថកិច្ច ចិន ក៏បាន បង្ក្រាប ក្រុម ឧក្រិដ្ឋជន ពាក់ព័ន្ធ នៅឯ ប្រទេស ចិន ផងដែរ ។
ជា លទ្ធផល កិច្ចប្រតិបត្តិការ បង្ក្រាប នេះ នៅ ២ គោលដៅ ផ្សេងគ្នា គឺ គោលដៅ ទី ១ នៅ ចំណុច វីឡា ភ្លោះ លេខ ២១ ផ្លូវ លេខ R03 កែង ផ្លូវ លេខ R07 ស្តា ផ្លា ទី នឹម បុរី ប៉េង ហួត បឹង ស្នោ សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ និង គោលដៅ ទី ២ នៅ ចំណុច ភោជនីយដ្ឋាន អី យិន ម៉ា ថូ វ សង្កាត់ បឹង ព្រលឹត ខណ្ឌ ៧ មករា រាជធានី ភ្នំពេញ ។
សមត្ថកិច្ច បាន ឲ្យ ដឹង ទៀតថាៈ ក្រុម ឧក្រិដ្ឋជន ជួញដូរ គ្រឿងញៀន ឆ្លងដែន ទាំង ៩ នាក់ ជា មនុស្ស ប្រុស ទាំងអស់ រួមមានៈ
១- ឈ្មោះ ហ្វា ង រុយ ម៉ី ង (HUANG RUI MING) កើត ឆ្នាំ ១៩៦៣ ជា ( មេខ្លោង ) ។
២- ឈ្មោះ លី អ៊ី ណាន (LI YI NAN) កើត ឆ្នាំ ១៩៨៣
៣- ឈ្មោះ ស៊ុន លៀង (SUN LIANG) កើត ឆ្នាំ ១៩៧៩
៤- ឈ្មោះ ស៊ុន ហាយ ថាវ (SUN HAI TAO) កើត ឆ្នាំ ១៩៨០
៥- ឈ្មោះ ឡេវ វី ឈិង (LIU WEI CHENG) កើត ឆ្នាំ ១៩៦៩ ។
៦- ឈ្មោះ ឆឹ ន ហ្សី ឈាន់ (CHEN ZHI QUAN) កើត ឆ្នាំ ១៩៥៥
៧- ឈ្មោះ វ៉ាង ឡី WANG LEI កើត ឆ្នាំ ១៩៩០
៨- ឈ្មោះ ហ្វា ង យី (WANG YUE) កើត ឆ្នាំ ១៩៨២
៩- ឈ្មោះ ស៊ូ ឆាវ ប៉ី (ZHU XIAO FEI) កើត ឆ្នាំ ១៩៨២ ។
សមត្ថកិច្ច បាន ចាប់យក វត្ថុតាង រួមមានៈ គ្រឿងញៀន ប្រភេទ មេ តំ ហ្វេ តា មីន (ICE) សរុប រួម ទម្ងន់ ៣៤៧ គីឡូក្រាម ៤២៧,៩៩ ក្រាម ( លាក់ ក្នុង បំពង់ ដែក ៣៦៧ ដើម និង ៦១ កញ្ចប់ ធំ ) ជញ្ជីង ថ្លឹង គ្រឿងញៀន ២ គ្រឿង និង សម្ភារ វេច ខ្ចប់ មួយចំនួន
ព្រមទាំង ចាប់យក ទ្រព្យសម្បត្តិ រួមមានៈ ១. រថយន្ត ១ គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ ស្លាក់ លេខ ភ្នំពេញ 2BE-2973 , ២. ម៉ូតូ មួយគ្រឿង ម៉ាក HONDA PCX ពណ៌ ខ្មៅ ស្លាក លេខ ភ្នំពេញ 1FE-5946 , ៣. ទូរស័ព្ទដៃ ចំនួន ១០ គ្រឿង និង ៤. ប្រាក់ ៣០០ ដុល្លារ អាមេរិក ។
សូមបញ្ជាក់ថាៈ ក្រុម ឧក្រិដ្ឋជន ជួញដូរ គ្រឿងញៀន ឆ្លងដែន បានរៀបចំ បញ្ជូន បំពង់ ដែក មក កម្ពុជា ហើយ លួច ច្រក គ្រឿងញៀន បំរុង បញ្ជូន តាមផ្លូវ សមុទ្រ ទៅ ប្រទេស ទី ៣ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here