អ៊ីរ៉ង ៖អ៊ីស្រាអែលមិនមែនជាប្រទេសទេ គឺគ្រាន់តែជាដែនដីធម្មតាមួយប៉ុណ្ណោះ

0
406

មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោកអាលី ខាមេនីបាននិយាយតាមរបៀបប្រមាថមាក់ងាយនិងឌឺដងថា អ៊ីស្រាអែលសព្វថ្ងៃនេះមិនមែនជាប្រទេសមួយទេ បុន្តែគឺគ្រាន់តែជាដែនដីមយធម្មតាប៉ុណ្ណោះ និងបានអំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីនក្រោកឈរឡើងរួមគ្នាឯកភាពគ្នាឡើងដើម្បីប្រយុទ្ធជាមួយទីក្រុងតែលអាវីវមួយនេះ។លោកខាមេនីបាននិយាយបញ្ជាក់ទៀតថា៖អ៊ីស្រាអែលបានចូលទៅកាន់កាប់ប៉ាឡេស្ទីនដោយសកម្មភាពភេរវកម្ម។

អ៊ីស្រាអែលមិនមែនជាប្រទេសទេវាគ្រាន់តែជាដែនដីមួយ ជាជំរុំមួយដែលត្រូវបានបង្កើតឡើងដើម្បីឈ្លានពានប្រទេសប៉ាឡេស្ទីននិងបណ្តាប្រទេសមូស្លឹមដទៃទៀតតែប៉ុណ្ណោះ ដូច្នេះអ្នកត្រូវតែក្រោកឡើងធ្វើការប្រយុទ្ធប្រឆាំងជាមួយពួកវាវិញ។លោកខាមេនីបាននិយាយយ៉ាងដូច្នេះ ក្នុងអម្លុងពិធីបុណ្យQuds Dayជាបុណ្យមួយអ៊ីរ៉ង់ត្រូវធ្វើជារៀងរាល់ឆ្នាំ ដើម្បីជាការរំលឹកទៅដល់ការគាំទ្ររបស់អ៊ីរ៉ង់សម្រាប់ឯករាជ្យនៃប្រទេសប៉ាឡេស្ទីន៕ ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here