ប៉ាគីស្ថានសម្រេចបញ្ឈប់មិនឲ្យមានពិធីបុណ្យសាសនាEidដោយសារខ្លាចការវាយប្រហារពីជំងឺកូវីដ១៩

0
32

នៅថ្ងៃនេះ ប្រទេសប៉ាគីស្ថានបានសម្រេចចាប់ផ្តើមបិទប្រទេស៩ថ្ងៃដែលបានធ្វើឲ្យមានការបញ្ឈប់ការធ្វើដំណើរនានា រួមទាំងការដើរកំសាន្តផងដោយសារតែការឆ្លងនៃជំងឺកូវីដ១៩នៅក្នុងអម្លុងនៃពិធីបុណ្យសាសនាដ៏ធំរបស់មូស្លឹមគឺបុណ្យEid al- Fitrប្រចាំឆ្នាំ។ប្រទេសប៉ាគីស្ថានបានទទួលរងនូវការឆ្លងរកទី៣នៃជំងឺកូវីដ១៩ហើយ ហើយពេលនេះក៏កំពុងតែស្ថិតនៅក្នុងស្ថានភាពប្រុងជើងការខ្ពស់នៅ ជាពិសេសការរឹតបន្តឹងនៅតាមព្រំដែនជាមួយឥណ្ឌាដែលកំពុងតែរងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរពីជំងឺដ៏កាចសាហាវនេះ។

នេះបើយោងទៅតាមសំដីរបស់លោកAsad Umarរដ្ឋមន្ត្រីកហរសួងការបរទេសប៉ាគីស្ថាន។គួរបញ្ជាក់ថាពិធីបុណ្យEidនៃជាបុណ្យមួយដ៏ធំរបស់អ្នកកាន់សាសនាឥស្លាមដែលគេត្រូវប្រារព្ធនៅក្នុងថ្ងៃបញ្ចប់នៃពិធីបុណ្យរម៉ាដាន ហើយតែងមានមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ចូលរួមយ៉ាងច្រើនកុះករនៅទូទាំងប្រទេសប៉ាគីស្ថាន ដោយរួមទាំងភ្ញៀវទេសចរណ៍បរទេសពីក្រៅមកចូលរួមស្វែងយល់ផងដែរ។តែទោះយ៉ាងណាពេលនេះរដ្ឋាភិបាលមិនអនុញ្ញាតឲ្យធ្វើដូចរាល់ឆ្នាំទេ ៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here