នាយក​រដ្ឋមន្ត្រី​កាណាដា​ជំរុញ​បស្ចិម​លោក​ឲ្យ​រួប​រួម​គ្នា ​ប្រឆាំង​ទល់​នឹង​ចិន

0
189

 

នៅក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ប្រព័ន្ធផ្សព្វ​ផ្សាយក្នុង​ស្រុក កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី២៤​ ធ្នូ​ នាយករដ្ឋមន្ត្រី​កាណាដា​លោក​ ហ្សូសស្តាំង​ ទ្រុយដូ និយាយថា ​ចិន​កំពុង​តែ​លេង​នយោបាយ​បំបែក​បំបាក់​សាមគ្គី​ភាព​របស់​បណ្តា​ប្រទេស​លោកខាង​លិច និង​អាច​ប្រើការ​បង្ខិតបង្ខំការទូត​បាន​។ ដូច្នោះហើយ​ មេដឹកនាំ​កាណាដា​បាន​ជំរុញ​ឲ្យ​ប្រទេសសម្ព័ន្ធមិត្ត​​រួប​រួម​សាមគ្គីគ្នា​ឲ្យកាន់តែខ្លាំង ​ដើម្បីប្រឆាំង​​ទល់​នឹង​ទីក្រុង​ប៉េកាំង​។ បើតាម​លោក​ទ្រុយដូ ​បញ្ហា​ប្រឈម​មួយ​សម្រាប់​ក្រុម​លោក​ខាងលិច ​គឺ​ការ​ប្រកួត​ប្រជែង​គ្នា​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត ​ពីព្រោះ ​ក្នុងនាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​មូលធន​និយម​ ប្រទេសទាំងនោះ​ត្រូវ​ខំព្យាយាម​ធ្វើឲ្យបាន​ល្អ​ ជាពិសេស ​នៅពេលមាន​ឱកាស​សេដ្ឋកិច្ច​ហុច​ឲ្យ​នៅក្នុង​ប្រទេសចិន​ ជាទីដែល​វណ្ណៈ​កណ្តាល​កំពុង​កើនឡើងច្រើន​។ លោកនាយករដ្ឋមន្ត្រីកាណាដា​ បានលើកឡើងជាឧទាហរណ៍ជាក់ស្តែង ​ដូចក្នុង​ករណី​ដែល​កាដាណាកំពុងព្យាយាម​សម្លឹងមើល​ពី​វិធី​នាំ​ចេញ​សាច់គោ​របស់​ខ្លួនឲ្យ​បានច្រើនជាង​សាច់​គោ​អូស្ត្រាលី ​ចូល​ទៅ​កាន់ទីផ្សាររបស់​ចិន​។ និន្នាការនេះ ​អនុញ្ញាត​ឲ្យ​ទីក្រុង​ប៉េកាំង​អាច​បំបែក​បំបាក់​ប្រទេសទាំងពីរ​នេះ​បាន​។ ការ​អត្ថាធិប្បាយ​របស់​មេដឹកនាំកាណាដានេះបាន​កើត​ឡើង​ ស្រប​ពេលកំពុង​មានបញ្ហានឹងគ្នា ​​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ កាលពីចុងឆ្នាំ​ ២០១៨ ទំនាក់​ទំនង​ទ្វេភាគី​កាណាដា​-ចិន បាន​ធ្លាក់​ចុះ​ខ្លាំង ​បន្ទាប់ពី​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ​Huawei ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កាណាដា​ និងក្រោយ​ចិន​ចាប់ឃុំខ្លួន​ជនជាតិកាណាដា ពីរ​នាក់ ​ពី​បទ​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ​ចិន និង​បាន​ហាមឃាត់​ការនាំចូល​មួយ​ចំនួន​​ពីកាណាដាទៀតផង​។ ថ្មីៗនេះ កាណាដាបានចូលរួមពហិការ​ការទូត​មួយ​ដឹកនាំ​មុខដោយអាមេរិក ​ក្នុងកម្មវិធី​កីឡា​អូឡាំពិក​រដូវរងារនៅប៉េកាំង នាខែកុម្ភៈខាងមុខ ដើម្បីប្រឆាំងនឹងអំពើ​រំលោភសិទ្ធិ​មនុស្សនៅចិន។​ រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី ទ្រុយដូ ឥឡូវនេះក៏​កំពុង​ពិចារណាដែរ ពីការ​ហាមឃាត់​បច្ចេកវិទ្យា ​5G របស់ក្រុមហ៊ុន Huawei​ នៅក្នុង​ប្រទេស​កាដាណា​៕ (AP ថ្ងៃទី២៦ ខែធ្នូ)

 

Publicité

 

LEAVE A REPLY

Please enter your comment!
Please enter your name here