កូនក្រមុំបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍ក្រោយកូនកម្លោះមិនចេះដោះស្រាយគណិតវិទ្យា

0
487

កូនក្រមុំឥណ្ឌាម្នាក់បានសម្រេចចិត្តបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍ភ្លាមៗក្រោយពីកូនកម្លោះបានឆ្លើយមិនចេះសូត្រមេគុណទាក់ទឹននឹងគណិតវិទ្យាដែលយើងហៅថា២ម្តង២, ២ពីរដង៤នៅក្នុងថ្ងៃរៀបការនោះតែម្តង។កូនកម្លោះនិងកូនក្រមុំទាំង២នាក់គឺជាជនជាតិឥណ្ឌាដូចគ្នាដែលប្រភពព័ត៌មានមិនបានបង្ហាញអត្តសញ្ញាណបានចូលរោងការនៅថ្ងៃទី១ខែឧសភានៅក្នុងរដ្ឋUttar Pradesh។

ប៉ុន្តែនាងជាកូនក្រមុំមានការចង់ដឹងអំពីចំណេះដឹងរបស់អនាគតប្តីនាង នៅក្នុងពិធីនោះតែម្តង ។នាងជាកូនក្រមុំក៏បានសួរសំណួរទាក់ទងទៅនឹងគណិតវិទ្យាអំពីមេគុណប៉ុន្តែកូនកម្លោះនោះមិនចេះសូត្រទាល់តែសោះ ។ពេលនោះនាងក៏ប្រកាសនៅមុខភ្ញៀវទាំងអស់ថា គ្រាន់តែមេលេខក៏មិនចេះសូត្រផងនោះនាងមិនអាចទទួលបុរសនេះជាគូអនាគតរបស់នាងបានទេព្រោះគ្រាន់តែសំនួរគណិតវិទ្យាសាមញ្ញសោះក៏ឆ្លើយមិនរួចដែរនោះ។

បន្ទាប់មកក្រុមគ្រួសារទាំងសងខាងក៏បានព្រមព្រៀងគ្នាសម្រេចប្រគល់បណ្តាការនិងជំនូនឲ្យគ្នាវិញ ហើយពិធីរៀបអាពាហ៍ពិពាហ៍ក៏សន្មតថាបានបិតបញ្ចប់ទាំងសោកសៅនាពេលនោះទៅ៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here