លោកចូសេ ម៉ូរីញ៉ូប្តេជ្ញាដឹកនាំក្រុមRomaឲ្យអស់ពីចិត្តពីថ្លើម

0
37

អតីតគ្រូបង្វឹកក្លឹមមាន់ខ្នាយមាសដែលសម្បូរណ៍ទៅដោយរឿងចម្រូងចម្រាស់ហើយដែលក្លឹបទើបតែបណ្តេញចេញពីតំណែងបាននិយាយថា ពេលនេះលោកនឹងខឹតខំដឹកនាំក្លឹបRomaឲ្យល្បីល្បាញជាមួយនឹងបទពិសោធន៍ដែលលោកមាននៅក្នុងអាជីពបាល់ទាត់របស់លោក។លោកមូរីញ៉ូត្រូវបានតែងតាំងជាគ្រូបង្វឹកក្លឹបRomaតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីលោកត្រូវបានក្លឹបTottenhamបណ្តេញចេញដោយសារតែដឹកនាំក្លឹបមិនល្អនិងធ្វើឲ្យបរាជ័យក្នុងការប្រកួតជាច្រើនលើកជាប់ៗគ្នា។ប្រធានក្លឹបRomaលោកDan Friedkinបាននិយាយថា៖យើងកំពុងតែសំដែងក្តីសប្បាយរីករាយខ្លាំងណាស់ក្នុងការទទួលយកលោកម៉ូរីញ៉ូមកកាន់ទីនេះ។យើងសូមស្វាគមន៍លោកម៉ូរីញ៉ូមកជាសមាជិកគ្រួសាររបស់យើងទាំងអស់គ្នានាពេលនេះ។លោកម៉ូរីញ៉ូក៏បាននិយាយតបវិញថា ជំនក់ចិត្តរបស់លោកជាមួយអ្នកគាំទ្រនៅទីនេះ ព្រមទាំងចំណង់ដ៏ពុះកញ្រ្ជោលរបស់ប្រធានក្លឹបផងនោះគឺពិតជាមូលហេតុតែមួយគត់ដែល លោកត្រូវតែសម្រេចចិត្តមកកាន់ក្លឹបRomaហើយលោមនឹងមិនធ្វើឲ្យគេខកចិត្តឡើយ៕ប្រែសម្រួល ៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here