អ្នករួចរស់ពីឆ្លាមខាំស ម្លា ប់ បានទទួលរង្វាន់ធ្មេញឆ្លាមមួយជាអនុស្សាវរីយ៍

0
139

បុរសជនជាតិអូស្ត្រាលីម្នាក់ស្ទើរតែស្លា ប់បាត់ទៅហើយដោយសារតែសត្វឆ្លាមបានខាំគាត់បណ្តាលឲ្យដាច់ជើងម្ខាង ប៉ុន្តែមកដល់ពេលនេះគាត់បែរជាបានទទួលនូវសិទ្ធគ្រប់គ្រងធ្មេញឆ្លាមមួយទៅវិញ។វាដូចជារឿងកំប្លែងមួយ ប៉ុន្តែនេះគឺជារឿងពិត។លោកCrist Blowesបានបាត់បង់ជើងម្ខាងនៅពេលដែលគាត់ត្រូវបានឆ្លាមដ៏ធំមួយក្បាលបានត្របាក់គាត់យ៉ាងពេញទំហឹងក្នុងពេលជិះស្គីលើទឹក និងធ្វើឲ្យគាត់សន្លប់មិនដឹងខ្លួនអស់រយៈពេល១០ថ្ងៃ។ហេតុដ៏អាក្រក់នេះបានកើតឡើងនៅអូស្ត្រាលីភាគខាងត្បូងកាលពីឆ្នាំ២០១៥។ធ្មេញឆ្លាមនោះបានមុតជាប់នៅលើបន្ទះក្តារស្គីរបស់គាត់ ប៉ុន្តែទាំងបន្ទះកា្តរស្គីនិងធ្មេញឆ្លាមដែលជាប់លើនោះត្រូវបានសមត្ថកិច្ចថែរក្សាយ៉ាងគត់មត់មិនឲ្យអ្នកណាប៉ះពាល់បានឡើយព្រោះវាជាកម្មសិទ្ធរបស់លោកCrist Blowes។ពេលនេះអាជ្ញាធរនៃប្រទេសអូស្ត្រាលីបានសម្រេចប្រគល់ធ្មេញឆ្លាមនេះមកឲ្យគាត់គ្រប់គ្រង។លោកBlowesបានទទួលយកវាហើយ ដោយលោកបាននិយាយថា លោកនឹងរក្សាវាជាវត្ថុអនុស្សារីយ៍ប្រចាំជីវិត៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here