ដឹកនាំ បាន ២ ប្រកួត Rangnick មើល ឃើញ ចំណុច ខ្សោ.យ ឥឡូវ ចង់ យក អ្នក ថ្មី ៣ រូប នេះ ចូល ក្រុម

0
132

ក្លឹប បិសាច ក្រហម Man Utd បាន ឆ្លង កាត់ ក្រោម ការ ដឹកនាំ របស់ អ្នកចាត់ការ ថ្មី លោក Ralf Rangnick ចំនួន ២ ប្រកួត ហើយ នោះ គឺ ជ័យជម្នះ ទៅ លើ Crystal Palace កាល ពី ចុង សប្តាហ៍ នៅ PL និង ការ ស្មើ ទល់ Young Boys នៅ UCL។

យ៉ាង ណា ដ្បិត បើ ឆ្លង កាត់ ការ ដឹកនាំ ទើប តែ រយៈ ពេល ខ្លី ប៉ុន្តែ អ្នកចាត់ការ សញ្ជាតិ អាល្លឺម៉ង់ ត្រូវ បាន គេ រាយការណ៍ ថា ក៏ មើល ឃើញ ពី ចំណុច ខ្សោ.យ របស់ ក្រុម ហើយ ដែរ នោះ គឺ ប្រព័ន្ធ បម្រើ ដែល ជា ស្នូល ដ៏ សំខាន់ ទាំង ការ ត្រួសត្រាយ បាល់ ទៅ ខាង លើ ក៏ ដូច ជា ដើរ តួ ជា រនាំង ការពារ ជាន់ ទី ១ មុន ក្រុម គូ ប្រជែង អាច ធ្វើ ការ វាយ សម្រុ.ក។

លោក Rangnick ហាក់ មិន ពេញ ចិត្ត ប៉ុន្មាន ទេ ពី សមត្ថភាព របស់ Fred និង Scott McTominay ហើយ ឥឡូវ លឺ ថា កំពុង រំអុក ឲ្យ ថ្នាក់ លើ ក្លឹប ត្រៀម កញ្ចប់ ថវិកា ព្រោះ លោក សម្លឹង ឃើញ គោលដៅ ថ្មី ៣ រូប ដើម្បី យក មក បំពេញ ចន្លោះ ប្រហោង ខាង លើ។ នេះ បើ តាម សារព័ត៌មាន ESPN បាន ចុះ ផ្សាយ។

ប្រភព បន្ត ទៀត ថា លោក Rangnick ចង់ ឲ្យ Man Utd បើក ការ ចរចា នាំ យក ខ្សែ បម្រើ Kalvin Phillips ចេញ ពី ក្លឹប Leeds United, Jude Bellingham ចេញ ពី ក្លឹប Borussia Dortmund និង Amadou Haidara ចេញ ពី ក្លឹប RB Leipzig ដែល អ្នក ទាំង បី សុទ្ធ សឹង ជា កីឡាករ លេង តំណែង បម្រើ គ្រាន់ ខុស Role ឆ្វេង ស្តាំ។

យើង មិន ច្បាស់ ថា Man Utd នឹង អាច យក បាន ម្តង ទាំង បី ឬ អត់ នោះ ទេ តែ គ្រាន់ Rangnick បាន ដាក់ គោលដៅ អាទិភាព មួយ ក្នុង ចំណោម ពួក គេ គឺ Jude Bellingham របស់ Dortmund ថា បើ យក បាន គឺ ជា រឿង ល្អ បំផុត។ តាម ហាងឆេង តម្លៃ ខ្លួន យុវជន សញ្ជាតិ អង់គ្លេស អាច ថ្លៃ ដល់ ទៅ ៦០ លាន ផោន៕

ប្រភព : ESPN

LEAVE A REPLY

Please enter your comment!
Please enter your name here