កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ ចន្លោះម៉ោង ១២ថ្ងៃត្រង់ កំណាត់ផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ត្រង់ចំណុច ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានរថយន្ត ម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BK-9822 បើកបរដោយឈ្មោះ WENG WULIN ភេទប្រុស ជនជាតិ ចិន បានបើកបរពីទិសខាងលិច ឆ្ពោះទៅរាជធានី ភ្នំពេញ លុះមកដល់ចំណុចខាងលើរថយន្ត បានបុកអ្នកថ្មើរជើង ម្នាក់ដេីរឆ្លងផ្លូវ ជនរងគ្រោះមានឈ្មោះ ប៉ូ គីមហៀក ភេទស្រី អាយុ១៤ ឆ្នាំ រស់នៅភូមិឃុំខាងលើ។
ករណីគ្រោះថ្នាក់បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។ ចំណែកអ្នកបេីកឡាន សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការស្រុកដេីម្បីសាកសួរ បំពេញនីតិវិធី បន្ដ។
រីឯវត្ថុតាងរថយន្តបានរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ដើម្បីរង់ចាំការសម្រេចបន្ដ ករណីគ្រោះថ្នាក់បណ្តាលឲ្យជនរងគ្រោះរង ស្លា.ប់នៅកន្លែងកើតហេតុតែដោយសាច់ញាតិមិនអស់ចិត្តបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនតែពេទ្យប្រាប់ថានាងបានស្លា.ប់ទៅហើយ។
ចំណែកអ្នកបេីកឡាន សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការស្រុកដេីម្បីសាកសួរ បំពេញនីតិវិធី បន្ដ រីឯវត្ថុតាងរថយន្តបានរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ដើម្បីរងចាំការសម្រេចបន្ដ។ ប្រភព៖ពលទោ ផុតលេខ