តោះ មក ភ្លក្ស រសជាតិ ម្ហូប ” ឡាប ” អ្នក ខេត្តស្ទឹងត្រែង

0
323

ស្ទឹងត្រែងៈ ឡាប គឺជា មុខម្ហូប ដ៏ ពិ សេសមួយ ដែល គ្រួសារ ខ្មែរ និង គ្រួសារ សែស្រឡាយ កាត់ ឡាវ រស់នៅ ខេត្តស្ទឹងត្រែង និយម ធ្វើ ដើម្បី ទទួលទាន ជា លក្ខណៈ គ្រួសារ ឬ ពេល មានការ ជួបជុំ កម្មវិធី អ្វីមួយ ។ ម្ហូប នេះ ក៏ ពេញនិយម នៅតាម ភោជនីយដ្ឋាន ក្នុង ក្រុង ស្ទឹងត្រែង ផងដែរ ។

ម្ហូប ឡាប នេះ បើ មើល តែមួយ ភ្លែតមាន ពណ៌ ខ្មៅ ហើយ អ្នកផង ក៏ ពុំ ធ្លាប់បាន ភ្លក្ស អំពី រសជាតិ វា ទេ ។ ក៏ប៉ុន្តែ សម្រាប់ អ្នក ខេត្ត ស្ទឹង ត្រែង គេ ស្គាល់ ច្បាស់ ណាស់ ហើយ ថែមទាំង ទទួលស្គាល់ អំពី រសជាតិ និង ចូលចិត្ត ធ្វើ ទទួល ទាន ទៀតផង ។


អ្នកស្រី ថៃ សុំ សា សម័យ ម្ចាស់ ភោជនីយ ដ្ឋា ន សោភា សុ គី ស៊ុប នៅ ក្រុង ស្ទឹងត្រែង បាន រៀបរាប់ថា មុខម្ហូប ដែល អ្នកស្រី កំពុងតែ រៀបចំ កូរ ចុះឡើង ដើម្បី ដាក់លក់ ជូន ភ្ញៀវ នោះ មាន ឈ្មោះថា ” ឡាប ” ។ ម្ហូប ឡាប នេះ គេ ពេញ និយម ណាស់ នៅ ខេត្តស្ទឹងត្រែង ។ អ្នកស្រី តែងតែ ធ្វើ លក់ ជូន ភ្ញៀវ នៅក្នុង ភោជនីយដ្ឋាន និង លក់ តាម អន ឡាញ ជា ញឹក ញយ ។

អ្នកស្រី បាន បើកមុខ របរ លក់ ម្ហូប នៅក្នុង ភោជនីយដ្ឋាន នេះ អស់ រយៈ ពេល ជិត ២០ ឆ្នាំ ហើយ ។ រហូតមក កូនៗ របស់គាត់ ក៏ ចេះ ធ្វើ ម្ហូប ពិសេសៗ ប្រចាំ ហាង បន្តវេន ពី គាត់ បានជា ច្រើន មុខ ផងដែរ ។
ក្រៅពី មុខម្ហូប ឡាប ប្រចាំ ភោជនីយដ្ឋាន សោភា សុ គី ស៊ុប អ្នកស្រី ក៏ ចេះ ពី របៀប ធ្វើ ស៊ុប ផ្សេងទៀត ដែលមាន រសជាតិ ឆ្ងាញ់ ឬក៏ ម្ហូប បែប ឡាវ ភ្លាត្រី ឡាប លួ ប ប្រឡាក់ សាច់គោ ងៀត ជាដើម ។ ភាព បុ ិ ន ប្រសប់ នេះ ក៏ដោយ សារ តែ អ្នកស្រី មាន សាច់ញាតិ បងប្អូន កាត់ ខ្មែរ កាត់ ឡាវ ហើយ ចេះ និយាយ ភាសា ឡាវ បាន យ៉ាង ស្ទាត់ ។
សូម្បីតែ ការនិយាយ ទំនាក់ទំនង នៅក្នុង ក្រុមគ្រួសារ រវាង ម្ដាយ និង កូន នៅពេល កំពុង ធ្វើ ម្ហូប ឬក៏ ឆ្លើយឆ្លង ពេល ភ្ញៀវ ដើរចូល ក្នុង ភោ ជនី យ ដ្ឋា ន គាត់ តែងតែ ប្រើ ភាសា ឡាវ ជា ទម្លាប់ និយាយ តទៅ តម ក ក្នុង ក្រុមគ្រួសារ បែប ធម្មតា ។
អ្នកស្រី សុំ សា សម័យ បាន រៀបរាប់ បន្តទៀតថា មុខម្ហូប ឡាប បើ ចង់ ឆ្ងាញ់ ត្រូវ ចេះ ផ្សំ គ្រឿង ក្រូ វ ។ ដូចជា ការយក សាច់ ត្រី និង អង្ករលីង រួមទាំង គ្រឿងផ្សំ ដទៃទៀត មក ធ្វើ ។ អ្នកស្រី បញ្ជាក់ថា បើ ចង់ ឆ្ងាញ់ គេ យកមក ធ្វើ បានតែ ត្រី ក្រាយ មួយ មុខ ប៉ុណ្ណោះ ហើយ ត្រី ក្រោយ នេះដែរ មាន សភាព ហើម សាច់ មិនអាច យកមក ធ្វើជា ម្ហូប ឡាប បានទេ ។
មេ ចុងភៅ វ័យ ចំណាស់ ខាងលើនេះ និយាយ ដោយ មិន លាក់បាំង ថា បន្ថែម មុខ អង្ករលីង ទើប ធ្វើ ឲ្យ ម្ហូប ឡាប ប្រែ ពណ៌ ទៅជា ខ្មៅ ។ ម្ហូប មួយ នេះ គេ ធ្វើ បានតែ ត្រី ក្រាយ ប៉ុណ្ណោះ ។

មុននឹង ក្លាយជា ម្ហូប ឡាប អ្នកស្រី ម្ចាស់ បាន ទិញ ត្រី ក្រាយ ស្រស់ៗ ដែល គេ ដាក់លក់ នៅ ផ្សារ ស្ទឹងត្រែង យកមក សំអាត ។ ត្រី ក្រាយ មួយ ក្បាល ធំ ល្មម ដែលមាន ទម្ងន់ ត្រឹម មួយ គីឡូក្រាម ចុះ ក៏ អាចធ្វើ បានដែរ ពោលគឺ ចំណាយ តិច តែ បាន ម្ហូប ច្រើន ។

វិធី ធ្វើ គេ លាង ត្រី ឱ្យបាន ស្អាត រួច វះ យក គ្រឿងក្នុង ចេញ ហើយ ពន្លះ បកស្បែក ត្រី ជាប់ ទាំង ស្រកា ទុក ដោយឡែក ។
បន្ទាប់មក គេ យក ស្លាបព្រា កោស យកតែ សាច់ ត្រី មក ចិញ្ច្រាំ លើ ជ្រុ ញ ឬ បុក ក្នុង ត្បាល់ តូច មួយ តិចៗ ឱ្យ ម៉ត់ រួច ដាក់ ក្នុងកា ធុន ឬ ចាន ដែក ។ យក អង្គរ ដំណើប ឬ អង្ករខ្សាយ លីង ក្នុង ឆ្នាំង កម្លោច បន្តិច ឡើងជា ពណ៌ ខ្មៅ ។
ចំពោះ ស្បែក ត្រី ជើង ត្រី ក្រាយ និង ក្បាល ឆ្អឹងជំនី សល់ ពី កោស យកសា ច់រួច គេ ប្រមូល ដាក់ ក្នុង ឆ្នាំង ដាំទឹក ឲ្យ ពុះ ទៅជា ស្ងោរ ស៊ុប ។
បន្ទាប់មក ដាក់ ឲ្យ ត្រជាក់ បន្តិច ហើយ យក អង្ករលីង មក ត្រង ក្នុង ស្បៃ សម្រក យក ទឹក ដាក់ ក្នុងកា ធុន កូរ លាយ ជាមួយ សាច់ ត្រី ក្រាយ ដែល បាន ចិញ្ច្រាំ ឱ្យ ម៉ត់ កូរ ចុះឡើង ដើម្បីឱ្យ វា លាយ សាច់ ចូលគ្នា រវាង អង្ករលីង និង សាច់ ត្រី ។ ពេល កំពុង កូរ សាច់ ត្រី ជាមួយ អង្ករ លីង គេ ថែម ទឹកប្រហុក បន្តិច ។ ហាន់ គល់ ស្លឹកគ្រៃ ឬ គល់ រំដេង ដុត ម្ទេស ២ ទៅ ៣ គ្រាប់ លាយ គ្នា ក៏បាន ។

បញ្ជាក់ គេ មិនអាច ចាក់ទឹក ក្តៅ បានទេ គឺ គេ យក ទឹក ស៊ុប ក្បាល ត្រី ជើង ត្រី ស្បែក ត្រី ក្រាយ ដែល ស្ងោរ មួយ ឆ្នាំង ទុក ឲ្យ ត្រជាក់ បន្តិច ទើប យកមក ដាក់ កូន ចាន ផ្សេងគ្នា ទុក លាយ កូរ ចុះឡើង បន្តិច ក្នុងការ ធុន ឬ ចានដែក ឲ្យ ក្លាយ ជា ម្ហូប ឡាប ។
ការរៀបចំ របៀបនេះ ដូចជា អង្ករលីង ដាក់ ដោយឡែក ស្ករ អំបិល ប៊ីចេង ដោយឡែក គឺ ដើម្បី ងាយស្រួល ថែម គ្រឿង ។ គ្រួសារ ខ្លះ គេ មិន ចូលចិត្ត ដាក់ ប៊ីចេង ច្រើន ទេ ។ ត្រង់ចំណុច ពិសេស នៃ ការធ្វើ ម្ហូប ឡាប គឺ ត្រូវ កូរ វិត ជាមួយ ទឹក ស៊ុប កូរ ចុះឡើង ធ្វើ ឲ្យ ត្រី ឡើង កាន់តែច្រើន ក្នុងកា ធុន ឬ ចានដែក មិន ខាប់ ពេក ឬ រាវ ពេក ទេ លាយ ឱ្យ ល្មម ។

គេ មិនអាច យក ទឹក ស៊ុប ក្តៅ ដែល យើង បាន ស្ងោរ ស៊ុប វា មក កូរ បានទេ ពីព្រោះ ទឹក ស្ងោរ ស៊ុប ក្តៅ អាចធ្វើ ឲ្យ សាច់ ត្រី ងាប់ កូរ មិន ឡើង ។ ម្យ៉ាងទៀត ក៏ មិនអាច យក ទឹក ផ្សេង ក្រៅពី ស្ងោរ ក្បាល ត្រី ទឹក ស៊ុប របស់ ត្រី ក្រាយ នោះ បានដែរ ព្រោះ វា អាចធ្វើឱ្យ ប៉ះពាល់ ដល់ សុខភាព ដូចជា ហើមពោះ រាករូស ជាដើម ។
បន្ទាប់ពី កូរ ឱ្យ ឡើងសាច់ ត្រី រួច គេ អាច បន្ថែម គ្រឿង ស្ករ អំបិល ប៊ីចេង ទៅតាម ចំណង់ ចំណូលចិត្ត រួច ភ្លក់ មើល សមល្មម អាច ទទួលទាន បាន ហើយ ឬ នៅ ? បើ ពេលដែល យើង ភ្លក់ ទៅ មាន រសជាតិ ឆ្ងាញ់ ហើយ នោះ គឺ រួចរាល់ ជាការ ស្រេច ។
ជាមួយ នោះ បន្លែ ផ្សំ សម្រាប់ ផ្ទាប់ ជាមួយ “ ឡាប ” ។ អ្នក ខេត្តស្ទឹងត្រែង និយម ប្រើ អន្លក់ ព្រៃ ត្រួយ ខ្ចី ស្លឹក ត្រួយ រាំង , ត្រួយ ស្មាច់ , ផ្លែ ពិកា , ត្រួយ ស្តៅ , ស្លឹក ត្រចៀកជ្រូក ដាំ ។ ស្ពៃហាង ស្ពៃក្រញាញ់ , ត្រប់ ដាំ តាមបែប ធម្មជាតិ ជីគ្រប់មុខ សណ្តែក ព ពាយ យកទៅ ផ្ទាប់ ពេល ទទួលទាន ។

បញ្ជាក់ ផ្លែ ពិកា ខ្ចី ព្រៃ គេ យកមក ដុត កម្លោច រួច យកទៅ ស្ងោរ ទើប មក យកមក ចុច ជាមួយ ឡាប បាន ។
មេ ចុងភៅ ដែល ស្ទាត់ជំនាញ នេះ បាន បញ្ជាក់ថា អាច យក ម្ហូប ឡាប ទៅ ដាក់ ក្នុង ប្រអប់ រក្សា ទុក បានយូរ ក្នុង ទូទឹកកក ក៏បាន ដែរ ។ បន្ទាប់ពី ដាក់លក់ នៅក្នុង ភោជនីយដ្ឋាន និង លក់ តាម អន ឡាញ ដោយ អ្នក តាម បណ្ដា ខេត្ត ផ្សេង ឬ អ្នកទីក្រុង ភ្នំពេញ ក៏ អាច កុម្ម៉ង់ យកទៅ ទទួល ទាន បានដែរ ។
អ្នកស្រី សុំ សា សម័យ បាន និយាយ បន្ថែមទៀតថា គេ និយម ទទួលទាន ម្ហូប បែបនេះ ជាមួយ បាយ ប៉ុណ្ណោះ ។ ក្រៅពី ម្ហូប ឡាប ក៏មាន មុខម្ហូប បែប ឡាវ ជាច្រើន មុខ ទៀត រួមទាំង មុខម្ហូប ពិសេស ប្រចាំ ហាង អ្នកស្រី ក៏ ចេះ ធ្វើ ដែរ ។


ដោយសារតែ ភោជនីយដ្ឋាន សោភា ស៊ូ គី ស៊ុប បើក លក់ ជិត ២០ ឆ្នាំ មក នោះ ធ្វើ ឲ្យ ភ្ញៀវ ដែល មកពី ទីក្រុង ឬ ខេត្ត ឆ្ងាយ បាន ស្គាល់ ទីតាំង នេះ ច្បាស់ ណាស់ ហើយ ទទួលទាន ដោយ លាន់មាត់ គ្រប់គ្នា កោតសរសើរ អំពី រសជាតិ ថ្វីដៃ ធ្វើ ម្ហូប បែប ឡាវ ឆ្ងាញ់ ពិសា រលើ ទឹកដី ខេត្តស្ទឹងត្រែង ។
ម្ហូប បែប ឡាវ ដែល អ្នកស្រី រៀបរាប់ ខាងលើនេះ ក៏ ចាត់ទុកថា ជា ម្ហូប ប្រចាំ តំបន់ ខេត្ត ភូមិភាគ ឦសាន ផង ។
អ្នកស្រី ក៏បាន អំពាវនាវ ដល់ ភ្ញៀវ ជិត ឆ្ងាយ ដែល ធ្លាប់ មក ពិសា អាហារ ក្នុង ហាង របស់គាត់ ទាំង អ្នក ទេសចរណ៍ និង មន្ត្រីរាជការ សូម អញ្ជើញ មក ភ្លក្ស ម្ហូប បែប ឡាវ ដែលមាន ទីតាំងនៅ ភូមិ កណ្ដាល សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ពិសេស គឺ ភោជនីយដ្ឋាន សោភា សុ គី ស៊ុប ។ ពីព្រោះថា ចាប់ពី ស្ថានភាព ជំងឺ កូ វី ១៩ បាន ធូរស្រាល ទៅវិញ ហាង បាន ដំណើរការ ទទួលភ្ញៀវ ជាធម្មតា ឡើងវិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here