ដំណឹងល្អ ប៉ាម៉ាក់ត្រៀមៗ កុមារអាយុ ៣ ឆ្នាំ និង ៤ ឆ្នាំ អាចនឹងទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឆាប់ៗនេះ

0
183

លោកជំទាវ យស់ សម្បត្តិ បានគូសបញ្ជាក់ ទៅកាន់អ្នកសារព័ត៌មានឱ្យបានដឹងថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចប្រមុខរាជរដ្ឋាភិបាល កុមារតូចៗដែលមានអាយុ ០៣ ឆ្នាំ និង ០៤ ឆ្នាំ អាចនឹងទទួលបានការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខនេះ។

ការបញ្ជាក់នេះធ្វើឡើង នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ លោកជំទាវ យក់ សម្បត្តិ បានអញ្ជើញទទួលវ៉ាក់សាំងប្រភេទ អាស្រ្តាហ្សេនេកា (AstraZeneca) ចំនួន ២៩០ ៤០០ ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល នៃប្រទេសហូឡង់ តាមរយៈយន្តការលកូវ៉ាក់ (Covax Facility) នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់បន្ថែមថា ៖ «ក្រុមហ៊ុនស៊ីណូវ៉ាក់ បានបញ្ជាក់រួចហើយពីប្រសិទ្ធភាព និង សុវត្ថិភាព ហើយប្រទេសចិននៅពេលនេះ បាន និង កំពុងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ ដែលមានអាយុ ៣ ឆ្នាំឡើងរួចហើយដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងសុខាភិបាល ក៏ដូចជាគ.វ.ក១៩ ត្រូវពិនិត្យ និង សិក្សាពីលទ្ធភាពក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារតូចៗទាំងនេះ ដែលនឹងអាចឱ្យកុមារតូចៗ អាចចូលរៀនបាន រួមជាមួយនឹងសុវត្ថិភាពរបស់កុមារតូចៗទាំងនោះផងដែរ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here